ស្វាយរៀង÷ក្រុមក្មេងទំនើងដែលតែងតែបង្កអោយមានការព្រួយបារម្មណ៍ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំកំពង់ចក ស្រុករំដួលចំនួន ៦នាក់ ត្រូវបានកម្លាំងនរបាលបង្ក្រាប និងកសាងសំណុំរៀងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់។
អនុវត្តតាមអនុសាសន៍ និងបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី កុយ សុភាព ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងអធិការដ្ឋាននគរបាលស្រុករំដួល បានធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន ៦នាក់ ដែលបានធ្វើសកម្មភាពដេញវាយគ្នាទៅវិញទៅមក និងបង្កអុកឡុកនៅក្នុងមូលដ្ឋានឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ព្រមទាំងបានដកហូត ម៉ូតូចំនួន ៣គ្រឿង ដែលជិះធ្វើសកម្មភាពផងដែរ។
ក្មេងទំនើង រួមទាំងវត្ថុតាង នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់ និង ត្រូវបានសាលាដំបូងខេត្ត ចេញដីកាបង្គាប់ឲ្យឃុំខ្លួននៅពន្ធនាគារខេត្តរួចហើយ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី




