Friday, May 29, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចប្រកាសរកសាច់ញាតិ បើមានបាត់ម្ដាយអាយុប្រហែល៧០ឆ្នាំ

ខេត្តត្បូងឃ្មុំ: ពិតជាគួរឱ្យសង្វេគណាស់ដោយរោងចាំចំការឈូកមួយកន្លែងនៅក្រោយភូមិទី៦ ឃុំព្រែកអាជី ស្រុកក្រូចឆ្មារ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដូនចាស់ម្នាក់សម្បុរសណ្ដែកបាយ អាយុប្រហែល៧០ឆ្នាំ សង្ស័យវង្វេងស្មារតីមិនស្គាល់អត្តសញ្ញាណនៅទីណានោះទេ។ ក្រោមកម្ដៅថ្ងៃរាងក្តៅផងនោះប្រជាពលរដ្ឋបានរាយការណ៍មកអាជ្ញាធរមូលដ្ឋាន ហើយត្រូវបានកម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែកអាជីដឹកយកមកឲ្យស្នាក់នៅវត្តកណ្ដាលជាបណ្ដោះអាសន្ន ដោយមានការផ្ដល់អាហារនិងការថែទាំពីសំណាក់ប្រជាការពាររួមទាំងព្រះសង្ឃ។

សមត្ថកិច្ចមូលដ្ឋានប្រាប់ឲ្យដឹងថា: បន្ទាប់ពីទទួលបាននូវព័ត៌មាននេះភ្លាមលោកនាយប៉ុស្តិ៍រដ្ឋបាលព្រែកអាជី រួមទាំងមន្ត្រីក្រោមឱវាទនិងប្រជាការពារបានចុះទៅដល់រោងចាំចំការឈូក ដែលមើលទៅរាងរខេករខាក ដោយគិតថាម្ដាយគេម្ដាយយើងហ្នឹងខ្លាចដូនចាស់រូបនេះចុះទឹកលង់ស្លាប់ ក៏បានដឹកតាមម៉ូតូយកមកឲ្យស្នាក់នៅជាបណ្ដោះអាសន្ននៅវត្តកណ្ដាល នាវេលាម៉ោង៤រសៀលថ្ងៃទី៦ខែមិថុនាឆ្នាំ២០២៤។ តាមរយៈការផ្សព្វផ្សាយដល់បណ្ដាប៉ុស្តិ៍ផ្សេងទៀតក្នុងស្រុកក្រូចឆ្មារទាំងអស់ គឺមិនមានប្រជាពលរដ្ឋណាម្នាក់បានស្គាល់ឬបាត់ម្ដាយចេញពីផ្ទះដែលមានអត្តសញ្ញាណដូចរូបថតនេះទេ។

សមត្ថកិច្ចមូលដ្ឋានបន្តឲ្យដឹងទៀតថា ប៉ុស្តិ៍បានទទូលពត៌មានពីលោកសាញ់ឡាក់ មេភូមិទី៦និងលោកអុីវ លីហូវ មេឃុំព្រែកអាជី ប្រាប់ប៉ុស្ត៏ថាមានប្រជាពលរដ្ឋមិនស្គាល់អត្តះសញ្ញាណវង្វេងមិនដឹងមកពីភូមិ ឃុំ ស្រុកណា មកសំរាកនៅរោងចំការឈូករបស់ឈ្មោះហាន ចាន់ណា ក្រោយភូមិទី៦ឃុំព្រែកអាជី។ ប៉ុស្ត៏ទទូលបានដំណឹងភ្លាមក៍សហការណ៍ជាមួយប្រជាការពារចុះទៅចំនុចខាងលើបានជួបដូនចាស់អាយុប្រហែល៧០ឆ្នាំ ស្លៀកពាក់ដូចក្នុងរូបនេះ កម្លាំងប៉ុស្តិ៍ បានសួរនាំគាត់ប៉ុន្តែគាត់និយាយស្តាប់មិនបានទេ បច្ចុប្បន្នកម្លាំងនិងប្រជាការពារបាននាំលោកយាយយកមកឲ្យស្នាក់នៅវត្តកណ្តាល មុខប៉ុស្តិ៍រដ្ឋបាលព្រែកអាជី ដើម្បីរង់ចាំក្រែងមានសាច់ញាតិឬកូនចៅមកសួររក។ តាមរយៈសមត្ថកិច្ចបញ្ជាក់ថាដូនចាស់ម្នាក់នេះ គឺនិយាយមិនកើតស្ដាប់មិនបានសង្ស័យក្រែងគាត់ហេវហត់ដាច់បាយក៏បាននាំមកថ្នាក់នៅក្នុងបរិវេណវត្តដោយរៀបចំកន្លែងសមរម្យដាក់កង្ហារឱ្យពិសាអាហារដើម្បីមានកម្លាំងក្រែងអាចនិយាយបាន។

សមត្ថកិច្ចមូលដ្ឋានបន្ថែមឲ្យដឹងទៀតថា រហូតមកដល់ព្រឹកថ្ងៃទី៧មិថុនា ដូនចាស់រូបនេះនៅតែនិយាយមិនទាន់កើតនៅឡើយ។ ទោះជាយ៉ាងណាក៏ដោយកម្លាំងសមត្ថកិច្ចប្រជាការពារព្រមទាំងព្រះសង្ឃបានជួយមើលនិងយកចិត្តទុកដាក់ថែរក្សាធ្វើយ៉ាងណាឲ្យគាត់មានសុខភាពល្អ។ តាមរយៈការផ្សាយរបស់កោះសន្តិភាពបើសិនជាបងប្អូនដែលបាត់ម្ដាយ ដែលមានភិនភាគដូចរូបថតនេះសូមមេត្តាទំនាក់ទំនងមកប៉ុស្តិ៍រដ្ឋបាលព្រែកអាជីស្រុកក្រូចឆ្មារ និងទទួលបាននូវព័ត៌មានពិស្ដារបន្ថែមទៀត។ គេមិនទាន់ដឹងថាដូនចាស់នេះគនិយាយមិនកើតឬមួយក៏ដោយសារអស់កម្លាំងពេក មានករណីផ្សេងទៀតកើតឡើងនៅកន្លែងដទៃកូនអកតញ្ញូបានដឹកម្ដាយឬឪពុក មកបំបោះបង់ចោលយ៉ាងកណ្ដោចកណ្ដែងដោយមិនគិតពីបុណ្យឬបាបឡើយ៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី

×