Friday, May 29, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យ ៣នាក់ទៀតពាក់ព័ន្ធករណីក្មេងទំនើងជិះម៉ូតូដេញវាយគ្នា នៅចំណុចផ្សារអង្គតាសោម

តាកែវ៖ បន្ទាប់ពីធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាពាក់ព័ន្ធករណីក្មេងទំនើងជិះម៉ូតូដេញវាយគ្នា នៅចំណុចផ្សារអង្គតាសោម កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ កន្លងមកក កម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ក៏បានបន្តធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន​ ៣នាក់ជាបន្ទបន្ទាប់។

នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ឃាត់ខ្លួនបានចំនួន០២នាក់ រួមមាន ១-ឈ្មោះ​ អឿន​ ប៊ីប៊ី​ ភេទប្រុស​ អាយុ​ ១៧ ឆ្នាំ​ ររស់នៅភូមិព្រៃឈេីទាលក្រោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។ ២-ឈ្មោះ​ គុណ​ សាហ៊ុយ​ ភេទប្រុស​ អាយុ​ ១៦ ឆ្នាំ​ រស់នៅភូមិពោធិព្រះសង្ឃ​ ឃុំតាភេម​ ស្រុកត្រាំកក់ ខេត្តតាកែវ។

លុះដល់ថ្ងៃទី​៥​ ខែមិថុនា​ ឆ្នាំ២០២៤​ កម្លាំងសមត្ថកិច្ចបានបន្តឃាត់ខ្លួនជនសង្ស័យចំនួន ១ នាក់ទៀតឈ្មោះ​ ណន​ ឌីណា​ ភេទប្រុស​ អាយុ​ ១៧ ឆ្នាំ​ រស់នៅភូមិតាភេម​ ឃុំតាភេម​ ស្រុកត្រាំកក់​ ខេត្តតាកែវ ដោយអនុវត្តតាមដីកាអោយចាប់ខ្លួនរបស់សាលាដំបូងខេត្តតាកែវ។ រីឯចំណែកបក្សពួកផ្សេង សមត្ថកិច្ចយើងបានក្តាប់មុខសញ្ញាបានអស់ហើយនិងកំពុងធ្វើសាវតាជាតិកសាងសំណុំរឿងតាមនីតិវិធី៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

×