Friday, May 29, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី អញ្ជើញជាអធិបតីបើកមហាសន្និបាតតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃសភាយុវពាណិជ្ជករអន្តរជាតិ (JCI) ប្រចាំឆ្នាំ២០២៤

សៀមរាប: នាល្ងាចថ្ងៃព្រហស្បតិ៍ ទី៦ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធីបើកមហាសន្និបាតតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃសភាយុវពាណិជ្ជករអន្តរជាតិ ប្រចាំឆ្នាំ២០២៤ នៅសណ្ឋាគារសុខា ខេត្តសៀមរាប ។

សម្តេចមហាបវរធិបតី បានថ្លែងថា ព្រឹត្តិការណ៍នេះ បាននាំអ្នកធុរកិច្ចប្រមាណជិត ៤ ពាន់នាក់ មកពី ៤៦ ប្រទេស ឱ្យមកស្គាល់កម្ពុជា ហើយរំពឹងថា អ្នកទាំងនោះ នឹងត្រឡប់មកកម្ពុជាម្តងទៀត ។ សូមកោតសរសើរចំពោះសមិទ្ធផលដ៏ត្រចះត្រចង់ដែល JCI និងជាពិសេស JCI-កម្ពុជា សម្រេចបាននាពេលកន្លងមក ។ កម្ពុជារីករាយ នឹងរង់ចាំទទួលស្វាគមន៍។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដោយវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ JCI ក្នុងការលើកកម្ពស់ភាពអង់អាច របស់យុវជនដែលបានចូលរួមចំណែកយ៉ាងសំខាន់ ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍមូលធនមនុស្ស។
សម្តេចធិបតី ហ៊ុន ម៉ាណែត បាន​ថ្លែងថា រាជរដ្ឋាភិបាល សូមវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ JCI ក្នុងការលើកកម្ពស់ភាពអង់អាចរបស់យុវជនដែលបាន ចូលរួមចំណែកយ៉ាងសំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍមូលធនមនុស្ស។

សម្តេចធិបតី ក៏សូមថ្លែងអំណរគុណចំពោះការប្តេជ្ញាចិត្តរបស់ JCI និង JCI-កម្ពុជា កន្លងមក ក្នុងការជំរុញឱ្យមានការផ្លាស់ប្ដូរ ដែលផ្តល់ផលវិជ្ជមានល្អប្រសើរដល់ សហគមន៍ សុទ្ធសឹងជាគំនិតផ្តួចផ្តើមដ៏គួរឱ្យស្ញើចសរសើរ ដែលសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់ JCI ក្នុងនាមជាដៃគូរបស់រាជរដ្ឋាភិបាល នៅក្នុងការអភិវឌ្ឍប្រទេស។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា មហាសន្និបាត JCI នឹងក្លាយជាវេទិកាដែលជំរុញនូវកិច្ចសហប្រតិបត្តិការ និងវឌ្ឍនភាពល្អប្រសើរ សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក និងសម្រាប់ពិភពលោកទាំងមូល ក្នុងបរិការណ៍នៃការព្យាយាមសម្រេចឱ្យបាននូវគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព និងការទប់ស្កាត់ផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មហាសន្និបាតនេះ នឹងក្លាយជា វេទិកាដែលជំរុញនូវកិច្ចសហប្រតិបត្តិការ និងវឌ្ឍនភាពល្អប្រសើរ សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក និងសម្រាប់ពិភពលោកទាំងមូល ក្នុងបរិការណ៍នៃការព្យាយាមសម្រេចឱ្យបាននូវគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព និងការទប់ស្កាត់ផលប៉ះពាល់ ពីការប្រែប្រួលអាកាសធាតុ។ ប្រធានបទ «Rising Together» ពិតជាស័ក្ដិសម ក្នុងពេលដែលពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា ដោយសារភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ វិបត្តិសេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុ និងការផ្ទុះឡើងជាបន្តបន្ទាប់នៃជំងឺរាតត្បាតថ្មីៗជាដើម។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងនោះរដ្ឋបាល ខេត្តសៀមរាប និងជាពិសេស សហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានផ្តល់កិច្ចសហការដ៏ស្រស្រាក់ស្រស្រាំ និងការគាំទ្រដ៏ល្អ ដើម្បីចូលរួមចំណែកជាមួយ JCI-កម្ពុជា ក្នុងការរៀបចំ មហាសន្និបាតនេះ ឱ្យប្រកបដោយភាពជោគជ័យ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

×