ភ្នំពេញ៖ នគរបាលខណ្ឌទួលគោកឃាត់ខ្លួនជនសង្ស័យ១នាក់ជាក់ស្តែង ពីបទ: លួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ប្រើកូនកាំបិតចិតបន្លែចាក់ជនរងគ្រោះតែមិនបណ្តាលឱ្យរងរបួស ប្លន់យកម៉ូតូចំនួន១គ្រឿង)។
នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១៣:៥០នាទី ផ្នែកជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ពីបទ:លួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ប្រើកូនកាំបិតចិតបន្លែចាក់ជនរងគ្រោះតែមិនបណ្តាលឱ្យរងរបួស ប្លន់យកម៉ូតូចំនួន១គ្រឿង) ដែលបានប្រព្រឹត្តបទល្មើសនៅចំណុចភូមិអង្គរជ័យក្រោម ឃុំអង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១១:១០នាទី ។
ជនសង្ស័យ ឈ្មោះ រស់ ចាន់សុខាវង្សវីរបុត្រ ហៅ បុត្រ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៣J ផ្លូវលេខ៩០៧ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យកម៉ូតូចំនួន១គ្រឿងម៉ាក HONDA SCOOPY ពណ៌ស ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ តាកែវ-1R-4275ដែលមានលេខតួ និងលេខម៉ាស៊ីន 8146877 ។
ជនរងគ្រោះឈ្មោះ ភី សុផល ភេទស្រី អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្រូបង្រៀន ស្នាក់នៅភូមិអង្គរជ័យក្រោម ឃុំអង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត ។
បច្ចុប្បន្ន: ជនសង្ស័យខាងលើ ត្រូវបានប្រគល់អោយសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកអង្គរជ័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីចាត់ការបន្តតាមនីតិវិធី៕រក្សាសិទ្ធដោយ ៖ សុទ្ធលី


