ខេត្តបាត់ដំបង៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ជាប់ជាប្រចាំស្ដីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងលោកវរសេនីយ៍ឯក ហាត ឡៃឡែ ស្នងការរងផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោក ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពាព្រំដែនគោក លេខ៨១៧ កម្លាំងប៉ុស្តិ៍ព្រំដែនចំការស្រូវ ចំនួ៧នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក រឿន វ៉ាន់នី (នាយប៉ុស្តិ៍) សហការជាមួយកម្លាំងយោធាកងអនុសេនាធំទី៣ វរសេនាតូចលេខ១ ដឹកនាំដោយលោកអនុសេនីយ៍ឯក ម៉ន ម៉ុន (មេបញ្ជាការស្តីទី) បានជួបពិភាក្សការងារជាមួយភាគីយោធាថៃ កងអនុសេនាធំលេខ១៣០២ ដឹកនាំដោយលោក ព្រិន្ទបាលឯក ផនឆៃ កេសនបួរ មេបញ្ជាការរងកងអនុសេនាធំ។
ជំនួបពិភាក្សានេះបានប្រព្រឹត្តទៅនៅនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ នាប៉មប្រចាំការលេខ១១ ត្រង់ចំណុចភូមិសាស្ត្រភូមិ ថាប់ធីមស្យាម០៥ ឃុំខ្លងកៃធឿន ស្រុកខ្លងហាត ខេត្តស្រះកែវ ទល់មុខភូមិសាស្ត្រ ភូមិអូរចោទ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
របៀបវារៈពិភាក្សា ៖ ១-បន្តកិច្ចសហការរួមទប់ស្កាត់ការជួញដូរអាវុធជាតិផ្ទុះគ្រប់ប្រភេទ។ ២-បន្តកិច្ចសហការទប់ស្កាត់មនុស្សឆ្លងដែនខុសច្បាប់។ ៣-ភាគីទាំងពីរស្នើឲ្យមាជំនួបពិភាក្សាទ្វេភាគីក្នុងមួយខែម្តង។ ៤-ភាគីទាំងពីរបន្តកិច្ចសហការផ្លាស់ប្តូរ និងផ្តល់ព៌តមានឲ្យគ្នាទៅវិញទៅមក។
ភាគីទាំងពីរបានឯកភាពរាល់ចំណុចទាំង៤ និងបន្តធ្វើកិច្ចសហប្រតិបត្តិការរួមគ្នាគ្រប់គ្រងមុខសញ្ញាដែលភាគីទាំងពីរទទួលខុសត្រូវ ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី








