Friday, May 29, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងកងរាអាវុធហត្ថខេត្តក្រចេះឃាត់រថយន្តលុចស៊ីស១ គ្រឿង ផ្ទុកឈើប្រណីតបេង , ឯអ្នកបើកបររត់គេចខ្លួន

ក្រចេះ៖ កម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ សហការជាមួយស្នាក់ការសន្តិសុខ៧១១ ឃាត់រថយន្តលុចស៊ីសមួយគ្រឿងដែលលួចដឹកឈើប្រណីតបេង (កូនក្រឡឹង) នៅចំណុចភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល កាលពីថ្ងៃទី៥ ខែមិថុនា ប៉ុន្តែអ្នកបើកបរ បានរត់គេចខ្លួនទៅហើយ។

នៅថ្ងៃទី៥ ខែ មីថុនា ឆ្នាំ២០២៤ កម្លាំងកងរាអាវុធហត្ថខេត្តក្រចេះ សហកាជាមួយស្នាក់ការសន្តិសុខ៧១១ ដឹកនាំដោយ លោកវរសេនីយ៍ ត្រី ឃួយ សុធារិទ្ធ បានចុះបង្រ្កាបករណីដឹកជញ្ជូនផលអនុផលព្រៃឈើចំណុច ភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ដោយបានឃាត់រថយន្តចំនួន០១ គ្រឿងម៉ាកលុចស៊ីស ៣០០ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ ២K ២៣៧១ ផ្ទុកឈើប្រណីតបេង (កូនក្រឡឹង) មិនទាន់ធ្វើការវាស់វែង អ្នកបើកបររត់គេចខ្លួន។
បច្ចុប្បន្នវត្ថុតាងខាងលើរក្សាទុកបណ្ដោះអាសន្ននៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្នួល និង សុំគោលការណ៍អនុវត្តបន្ត ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×