Friday, May 29, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ស្រវឹងស្រា ខឹងជនរងគ្រោះដៀលថាអាអត់កំណើត បានយកកាំបិតខ្វែវកាប់ រងរបួសធ្ងន់

ខេត្តបាត់ដំបង៖ នៅថ្ងៃពុធ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង២០និង០០នាទី ស្ថិតនៅចំណុចក្រុមទី ១៩ ភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីហិង្សាក្នុងគ្រួសារ ដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើកាំបិតខ្វែវ) មួយកើតឡើង បង្កដោយជនសង្ស័យម្នាក់ ឈ្មោះ រ៉េត សារ័ត្ន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង បានផឹកស្រាស្រវឹងយកកាំបិតមកកាប់លើជនរងគ្រោះឈ្មោះ ឌីម កង ភេទប្រុស អាយុ៥០ឆ្នាំ (ត្រូវជាមាថ្លៃ) រស់នៅក្នុងផ្ទះជាមួយគ្នា បណ្ដាលឱ្យរងរបួសធ្ងន់ ចំកដៃ ខាងឆ្វេង ត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តបាត់ដំបង ។

ក្រោយពេលទទួលបណ្តឹងពីជនរងគ្រោះ កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋានគរបាលស្រុកថ្មគោល ដឹកនាំដោយលោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ រ៉េត សារ័ត្ន ភេទប្រុស អាយុ៣៥ឆ្នាំ យកមកកាន់អធិការដ្ឋាននគរបាលស្រុកថ្មគោល ដើម្បីធ្វើការសាកសួរស្រាវជ្រាវ ។

ក្រោយពីបានសាកសួរជនសង្ស័យ បានឆ្លើយសារភាពថាខ្លួនបានធ្វើសកម្មភាព ប្រើប្រាស់កាំបិតកាប់ទៅលើជនរងគ្រោះ ពិតប្រាកដមែន ។ មូលហេតុដោយសារ មកពីខឹងជនរងគ្រោះដៀលខ្លួនថាអាអត់កំណើត ។ វត្ថុតាងដកហូតបាន៖ កាំបិតខ្វែវផ្លែដែក ដងដែកចំនួន ១ដើម ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×