Friday, May 29, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចប្រជុំអន្តរក្រសួងស្តីពីការដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធ នឹងការគ្រប់គ្រងលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់រវាង ក្រសួងសាធារណការ និងក្រសួងអភិវឌ្ឍន៍ជនបទ

ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការចំពោះកិច្ចដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងការងារគ្រប់គ្រងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ បានអញ្ជើញជាសហប្រធានជាមួយ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្តីពីការដោះស្រាយបញ្ហាប្រឈម ពាក់ព័ន្ធនឹងការគ្រប់គ្រង លើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់រវាង ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងទាំងពីរ និងមន្រ្តីជំនាញពាក់ព័ន្ធផងដែរនាទីស្តីការក្រសួង ព្រឹកថ្ងៃពុធ ទី៥ ខែមិថុនា ឆ្នាំ២០២៤។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិភាក្សា លើការរៀបចំចំណាត់ថ្នាក់ផ្លូវថ្នល់ និងការកែប្រែចំណាត់ថ្នាក់ផ្លូវថ្នល់ឡើងវិញ ព្រមទាំងការពិនិត្យ និងកែសម្រួលបទដ្ឋានបច្ចេកទេសផ្លូវថ្នល់ ដែលអាចប្រើប្រាស់បាន ឆ្លើយតបទៅនឹងការរីកចម្រើន និងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ដោយអនុលោមតាមច្បាប់ផ្លូវថ្នល់ ជាពិសេសគឺការឯកភាពជាគោលការណ៍ ទៅលើរៀបចំប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកជារួម ដែលគ្រប់គ្រងដោយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងអភិវឌ្ឍន៏ជនបទ ជាទម្រង់ឌីជីថលដែលអាចផ្លាស់ប្តូរបាន ដើម្បីអាចដាក់បញ្ចូលក្នុងផែនទីតែមួយ ដែលក្រសួង ពាក់ព័ន្ធអាចប្រើប្រាស់បានរួមគ្នា បន្ទាប់ពីរៀបចំគោលការណ៍ឯកភាពហើយ ក្រសួងទាំងពីរនឹងដោះស្រាយបញ្ហាដែលកើតមានជាក់ស្តែង ដោយផ្អែកលើគោលការណ៍នោះ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×