Friday, May 29, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​ជំនាញឃាត់ខ្លួន​ប្ដី​​-​ប្រពន្ធ​ និង​ការ​រឹបអូស​អាវុធ​វែង-​ខ្លី​មាន​ជាង​៤០​ដើម​

ខេត្តបាត់ដំបង៖ កាលពី​រសៀល​ថ្ងៃ​ទី​៤ មិថុនា កម្លាំង​ជំនាញឃាត់ខ្លួន​ប្ដី​​-​ប្រពន្ធ​ជាមួយនឹង​ការ​រឹបអូស​អាវុធ​វែង-​ខ្លី​មាន​ជាង​៤០​ដើម​ មាន​ទាំង​គ្រាប់ បង់​កាំភ្លើង ស្ថិត​ក្នុងភូមិ​សម្ដេច ឃុំ​តា​ប៉ុន ស្រុក​សង្កែ ខេត្តបាត់ដំបង។

ពីរ​នាក់​ប្ដី​ប្រពន្ធ ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន ឈ្មោះ អៀ សុខ​ជា អាយុ​៤៥​ឆ្នា (​ប្ដី​) និង​ឈ្មោះ សាន់ ភ័​ណ្ឌ អាយុ​៣៧​ឆ្នាំ (​ប្រពន្ធ​) រស់នៅ​ភូមិ/ឃុំ កើតហេតុ​ខាងលើ​ ។

នៅ​រសៀល​ថ្ងៃ​ទី ៥ មិថុនានេះ​ កម្លាំង​ជំនាញ​បាន​នាំ​ខ្លួន​ពីរ​នាក់​ប្ដី​ប្រពន្ធ​មក​កាន់​ស្នងការ​ខេត្តបាត់ដំបង ដើម្បី​សួរនាំ​រឿង​លាក់​ទុក​អាវុធ​ជា​ច្រើន​ប្រភេទ​ ។

អាវុធទាំងអស់ដែលដកហូតបានរួមមាន÷ ប្រភេទ AK ៤៧ ចំនួន ១១ដើម, M ១៦ ចំនួន ៤ដើម, M ៤ ចំនួន ២ដើម, កភ្លើង THUNDER X ១ដើម, កាំភ្លើងខ្យល់ ៥ដើម, កាំភ្លើងរឡូ ១ដើម, កាំភ្លើងវែងបាញ់សត្វ ១៦ដើម ក្រៅពីនេះក៏មានបង់ AK ២៩បង់, M ១៦ ចំនួន ១៤បង់, គ្រាប់AK ៤៧, M ១៦, ៩ MM , គ្រាប់ ៣៨០ និងសម្ភារ:កែច្នៃមួយចំនួនទៀត៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

×