ខេត្តពោធិ៍សាត់ ៖ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០២៤ វេលាម៉ោង ១៥:១០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាមព្រះចំនួន០៣នាក់ បានសហការណ៍ជាមួយ កម្លាំងប៉ុស្តិ៍ត្រពាំងជងចំនួន៣នាក់ កម្លាំងជំនាញប្រឆាំងគ្រឿងញៀនស្រុកបាកានចំនួន៣នាក់ ដឹកនាំដោយលោក វរសេនីយ៍ទោ សុង គឹមសែ ឋាន: អធិការរង ចុះបង្ក្រាបករណី រក្សាទុកជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ១ករណី នៅចំណុចផ្ទះរបស់ឈ្មោះ ទ ថ ភេទប្រុស អាយុ៤៣ឆ្នាំ ស្ថិតនៅភូមិបាក់ព្រីង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។
ឃាត់ខ្លួនជនសង្ស័យជំនួន ៣នាក់:១.ឈ្មោះ ទ ថ អាយុ៤៣ឆ្នាំ ភេទប្រុស រស់នៅ ភូមិបាក់ព្រីង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្ដពោធិ៍សាត់។ ២.ឈ្មោះ ព អរ ភេទស្រីអាយុ៣១ឆ្នាំ រស់នៅ ភូមិបាក់ព្រីង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្ត ពោធិ៍សាត់។ ៣.ឈ្មោះ ម ចរ ភេទប្រុស អាយុ៣១ឆ្នាំរស់នៅភូមិអូរបាក្រងកណ្តាល សង្កាត់ បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ដកហូតវត្ថុតាងរួមមាន:១.ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន១កញ្ចប់ ទម្ងន់៦៨.៦៣ក្រាម ថ្លឹងសាច់ថ្នាំសុទ្ធ។ ២.កូនថង់រំលែកថ្នាំមួយចំនួនធំ។ ៣.ប្រដាប់ជក់២កំប្លេ។ ៤.ដែកកេះចំនួន៣។ ៥.អំពូលសម្រាប់ជក់ចំនួន៤។ ៦.ទុយយោចូករំលែកថ្នាំចំនួន២។ ៧.ទូរស័ព្ទដៃចំនួន២គ្រឿង។ ៨.កន្រ្តៃចំនួន១។ ៩.ប្រអប់ក្រដាស់វិចខ្ចប់គ្រឿងញៀនចំនួន១។ ១០.កាបូបក្រណាត់ពណ៌ខ្មៅលាយលឿងចំនួន១។ ១២.លុយដុល្លារចំនួន១០០ ដុល្លារ លុយខ្មែរចំនួន២៥០.០០០ រៀល។
បច្ចុប្បន្នមនុស្ស និងវត្ថុតាងបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកបាកាន ៕ រក្សាសិទ្ធដោយ៖សុទ្ធលី





