Friday, May 29, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណីក្មេងស្រីបានអះអាងថាមានអាយុ ១៣ ឆ្នាំមានផ្ទៃពោះ ត្រូវសមត្ថកិច្ចធ្វើកំណត់ហេតុដើម្បីបញ្ចប់រឿង និងធ្វើការអប់រំណែនាំនារីនោះ ឲ្យឈប់ប្រឌិតរឿងបែបនេះ

កំពត ៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ដកំពត បានបញ្ជាក់ថា រយៈពេលពេញមួយថ្ងៃកន្លងមកនេះ ការដោះស្រាយអំពីករណីក្មេងស្រីដែលបានអះអាងថាមានអាយុ ១៣ ឆ្នាំមានផ្ទៃពោះត្រូវបានបុរសដែលមានឈ្មោះខ្លាកំពត (ឈ្មោះក្នុងបណ្តាញសង្គម Facebook ) បោះបង់ចោលនឹងមិនមានទំនួលខុសត្រូវជាមួយខ្លួន។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានលើកឡើងថា ខ្ញុំសូមជម្រាបជូនសាវតានៃរឿងដូចខាងក្រោម:

  1. នៅពេលទទួលបានព័ត៌មាននេះសមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវនិងដោយមានការឯកភាពពីឯកឧត្តម ព្រះរាជអាជ្ញា បានអញ្ចើញភាគីខាងបុរសមកអធិការក្រុងកំពតដើម្បីសាកសួរ ពីព្រោះពាក់ពន្ធ័និងការរួមភេទជាមួយអនីតិជនអាយុក្រោម ១៥ ឆ្នាំ ។
  2. បានធ្វើការទំនាក់ទំនងជាមួយនារីរងគ្រោះ និងធ្វើការស្រាវជ្រាវរកសាវតាពិតប្រាកដ ជាក់ស្តែងនារីនោះមិនមែនអាយុ ១៣ ឆ្នាំនោះទេ! កំណើតកើតថ្ងៃទី ១០ ខែកក្កដា ឆ្នាំ 2000 យោងតាមសំបុត្រកំណើតរបស់កូនជាមួយប្តីមុន ។
  3. បានធ្វើការសម្របសម្រួលអ្នកទាំងពីរឲ្យត្រូវរ៉ូវគ្នាវិញ ហើយភាគីខាងបុរសក៏មិនបានបោះបង់ចោលនារីនោះដែរ នារីនោះទេដែលតែងតែរត់ទៅផ្ទះនៅឯស្រុកកំណើត ។
  4. នារីនោះគាត់បានប្រឌិតថាគាត់មានអាយុ ១៣ ឆ្នាំក៏ព្រោះតែមិនមានថវិការដើម្បីត្រៀមសម្រាលកូន និងសង្ឃឹមថានិងមានអង្គការនិងសប្បរសជនផ្សេងៗជួយដើម្បីសម្រាលបន្ទុកគាត់នៅពេលសម្រាលកូននៅពេលខាងមុខ ។
  5. លទ្ធផលចុងក្រោយគឺភាគីខាងបុរសព្រមទាំងម្តាយព្រមទទួលរ៉ាប់រងនិងទទួលស្គាល់នារីនោះជាកូនប្រសា ក៏ប៉ុន្តែនារីនោះមិនព្រមផ្សះផ្សាជាមួយបុរសនោះតទៅមុខទៀតទេ ហើយក៏មិនទទួលការទំនុកបម្រុងអ្វីទាំងអស់ពីខាងបុរសដែលត្រូវបានចោទប្រកាន់ពីខាងលើ ។ សមត្ថកិច្ចរបស់យើងបានធ្វើកំណត់ហេតុដើម្បីបញ្ចប់រឿងនិងកិច្ចសន្យារវាងអ្នកទាំងពីរ និងបានធ្វើការអប់រំណែនាំនារីនោះឲ្យឈប់ប្រឌិតរឿងបែបនេះតទៅមុខទៀត ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី
×