Friday, May 29, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆក់កាបូបដៃពីជនរងគ្រោះជិះម៉ូតូកង់បីឥណ្ឌាមិនបានសម្រេច​ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌ ធ្វើការបង្ក្រាបបានភ្លាមៗ

ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជាជាប្រចាំពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង​២៣៖១០នាទី​ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែនការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់​ ដែលមានលោក​វរសេនីយ៍ឯក​ ញ៉ែម​ វ៉ន​ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់​ ដោយមានការចូលរួមពីលោកវរសេនីយ៍ទោ ប៊ុត ស៉ីម៉េង នាយការិយាល័យ​ បានដឹកនាំកម្លាំងជំនាញចុះល្បាតតាមបណ្តោយផ្លូវ​ព្រះនរោត្តម​ ក្នុងសង្កាត់បឹងរាំង​ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

ពេលនោះក៏ប្រទះឃើញជនសង្ស័យ​​ ជិះម៉ូតូចំនួន០២គ្រឿងមានគ្នាចំនួន០៤នាក់ បានធ្វេីសកម្មភាព​ឆក់កាបូបយួរដៃពីបុរសរងគ្រោះកំពុងជិះម៉ូតូកង់បីឥណ្ឌាតែមិនបានសម្រេច​ នៅចំមុខធនាគារសៃហ្គន-ហាណូយ​ កម្ពុជា។

ភ្លាម​នោះកម្លាំងជំ​នាញ​ការិយាល័យធ្វើការប្រដេញ ​ឃាត់ខ្លួនជនសង្ស័យបាន០២នាក់ នៅចំណុចផ្លូវលេខ៦៣កែងផ្លូវលេខ២៤០ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ​ នឹងបន្តប្រដេញឃាត់ជនសង្ស័យបានចំនួន០២នាក់ទៀត​ នៅចំណុចផ្លូវសហព័ន្ធរុស្ស៊ី​ មុខក្រសួងកាពារជាតិ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា។ ក្នុងនោះរួមមាន៖

ទី១៖ឈ្មោះ​ ប៉ុន​ ជិន​វង្ស​ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឡាន ទីកន្លែងស្នាក់នៅផ្ទះលេខ២៧ ផ្លូវលេខ១១៧ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ (បិទគូទ)

ទី២៖ឈ្មោះ​ សួន​ ប៊ុនលាភ​ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ​ ទីកន្លែងស្នាក់នៅផ្ទះលេខ០២​ ផ្លូវលេខ១៣១​ បុរីពិភពថ្មីឈូកវ៉ា២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ(បិទគូទ)

ទី៣៖ឈ្មោះ​ ប៉ុន​ រុលចក្រ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឡាន ទីកន្លែងស្នាក់នៅផ្ទះលេខ២៧ ផ្លូវលេខ១១៧ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ដៃដល់)

ទី៤៖ឈ្មោះ​ សេង​ សុធា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកាត់សក់ ទីកន្លែងស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ២០០២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ(អ្នកបើក)។

សម្ភារដកហូតមាន៖ ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាក​លេខ​ ភ្នំពេញ​ 1KU-9636(របស់ជនសង្ស័យ) និងម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាក​លេខ​ ភ្នំពេញ​ 1KG-1863(របស់ជនសង្ស័យ)។

បច្ចុប្បន្ន​កម្លាំងជំនាញបាននាំជនសង្ស័យខាងលើមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ ដើម្បីធ្វើការសាកសួរ​ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

×