Friday, May 29, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យម្នាក់ បន្លំខ្លួនធ្វើជាភ្ញៀវដើរចូលមកក្នុងហាង លួចទូរស័ព្ទបានសម្រេច រួចជិះម៉ូតូគេចខ្លួនបាត់

ភ្នំពេញ ៖ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង០៩:១៨នាទី ត្រង់ចំណុចភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន បានបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យឈ្មោះ ភូវ កំសល ភេទប្រុស អាយុ៣៩ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីលួច(ទូរស័ព្ទ) កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចហាងជាប់កាហ្វេ អាម៉ូហ្សូ ដីដុះ ភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១១:៥០នាទី នៅចំណុចហាងជាប់កាហ្វេ អាម៉ូហ្សូ ដីដុះ ភូមិតាខ្មៅទី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ជនរងគ្រោះឈ្មោះ សែម ចាន់ទី ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ រវល់លក់ដូរ ហើយទុកទូរស័ព្ទ១គ្រឿង ម៉ាកIPhone 13Pro max ពណ៌ខ្មៅ នៅលើតុបាយ ស្រាប់តែមានជនមិនស្គាល់អត្តសញ្ញាណម្នាក់ ភេទប្រុស បានបន្លំខ្លួនធ្វើជាភ្ញៀវដើរចូលមកក្នុងហាង រូចធ្វើសកម្មភាពលួចទូរស័ព្ទបានសម្រេច រួចជិះម៉ូតូគេចខ្លួនបាត់ ។

បច្ចុប្បន្នទូរស័ព្ទម៉ាក IPhone 13Pro max ពណ៌ខ្មៅ បានប្រគល់ជូនជនរងគ្រោះ ចំណែកជនសង្ស័យឈ្មោះ ភូវ កំសល ប្រគល់ជូនកម្លាំងជំនាញ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីចាត់ការបន្តតាមនីតិវិធី៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×