កំពង់ស្ពឺ ៖ ដោយទទួលបានបទបញ្ជា ពីលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទាក់ទងបញ្ហាសន្តិសុខ សុវត្តិភាព របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេស បញ្ហា បទល្មើសចោរកម្ម ក្រុមក្មេងទំនើង ការជួញដូរគ្រឿងញៀនក្នុងមូលដ្ឋាន ។
ជាក់ស្តែងនៅវេលាម៉ោង១៩និង៣០នាទីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងរបស់ស្នាក់ការសន្តិសុខ គីរីរម្យ ស្ថិតក្នុងភូមិ៥ ឃុំត្រែងត្រឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ជឿ ហៃ ហៅសេង ភេទប្រុស អាយុ៣៦ ទីលំនៅ មិនពិតប្រាកដពាក់ព័ន្ធករណី លួចម៉ូតូសង់ C១២៥ ពណ៍ខ្មៅ សេរីឆ្នា២០២២ ស្លាកលេខ: ភ្នំពេញ១FQ-៦២៥៤ (ផ្លាកលេខត្រូវជនសង្ស័យកាច់បោះចោលរកមិនឃើញ )។
-ជនរងគ្រោះ ឈ្មោះ សាត ចាន់រិទ្ធ ភេទ ប្រុស អាយុ៤២ឆ្នាំ ទីលំនៅ ភូមិ៥ ឃីត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងជំនាញបានធ្វើការប្រគល់ម៉ូតូខាងលើ ជូនជនរងគ្រោះវិញ ។
បច្ចុប្បន្ន: កម្លាំងជំនាញកំពុងអនុវត្តន៍និតិវិធីនបន្ត ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី





