ភ្នំពេញ ៖ មហាជន ជាពិសេសបណ្តាអ្នកលេងបណ្តាញសង្គមបានសម្តែងការភ្ញាក់ផ្អើល បន្ទាប់ពីគេបានឃើញតារាចម្រៀងនាង ពេជ្រ សោភា បានទម្លាយរឿងរ៉ាវពីអតីតកាលដ៏សំខាន់មួយដោយលើកឡើងពីការជួយជ្រោមជ្រែងពីក្រោយខ្នងរបស់លោក ឆន សុវណ្ណរាជ កាលពីនាងធ្លាប់ធ្លាក់ខ្លួនដល់ចំណុចសូន្យ។
គេមិនដឹងថា មូលហេតុអ្វីស្ងាត់ៗ ពេជ្រ សោភា បែរជាទម្លាយរឿងរ៉ាវមួយនេះជាសាធារណះឡើយ ក្នុងពេលដែលនាង និងលោក ឆន សុវណ្ណរាជ មិនធ្លាប់បញ្ចេញពីទំនាក់ទំនងពិសេសក្រៅឆាកណាមួយ ក្រៅពីការស្និទ្ធស្នាលគ្នានៅក្នុងការងាររួមអាជីព និងការសម្តែងក្នុងបទចម្រៀង។
យ៉ាងណា ពេជ្រ សោភា ទំនងជាគ្រាន់ចង់រំលឹករឿងរ៉ាវពីអតីតកាលដែលធ្លាប់ឆ្លងកាត់ជាមួយតារាចម្រៀងលោក ឆន សុវណ្ណរាជ នៅលើវិថីសិល្បះរួមគ្នា ប្រាប់ដល់ទស្សនិកជន ជាពិសេសបណ្តាអ្នកគាំទ្រប៉ុណ្ណោះ។

តាមរយៈសំណេរដែលបានសសេរបង្ហោះនៅលើបណ្តាញសង្គម ពេជ្រ សោភា បានលើកឡើងថា ខ្ញុំពិតជាស្រលាញ់មិត្តភាពបែបនេះណាស់ ជួយគ្នាគ្រប់បញ្ហា នៅពេលដែលខ្ញុំធ្លាក់ដល់ចំនុចសូន្យ។
នាងបញ្ជាក់ថា ក្នុងឆ្នាំ២០០៩រាជវិញល្បីខ្លាំងណាស់ កាលនោះតារាដែលធ្លាក់ខ្លាំងពិបាករកតួប្រុសណាស់ តែរាជនិយាយថាយកខ្ញុំថតទៅ(អោយគេខ្វល់ពីអូនខ្លះផង មាត់១ចិត្ត២) ថែមទាំងនិយាយថា ពេជ្រ សោភានឹងល្បីដូចមុនវិញស៊ូៗ ពេជ្រ សោភា ពូកែ រឹងមាំ ។

នាងថា និយាយការពិត មានពេលមួយការពារគ្នាស្ទើរបាត់បង់ជីវិត រាជ ខ្ញុំអាចធ្វើបានហើយ ពេជ្រ សោភា ចង់និយាយថា I love you SVR Mr blue Chhorn Sovannareach ហ្វេនពូរាជ ហ្វេនចែភា ចង់សួរ រឿង ដែលធ្លាប់ឆ្លងកាត់ជាមួយគ្នាទេ អាចសួរបាន។
ទោះជាយ៉ាងណា ក្រោយពេល ពេជ្រ សោភា បានទម្លាយរឿងរ៉ាវខាងលើនេះមហាជន ជាពិសេសអ្នកគាំទ្ររបស់នាងបានចូលទៅខំមិនដោយបានលើកសសើរពីទំនាក់ទំនងដ៏ល្អរបស់ពួកគេនាពេលនេះ។

ដោយឡែកក៏មានមហាជនមួយចំនួនទៀតក៏បានដាក់ការសង្ស័យថា ការទម្លាយរឿងរ៉ាវខាងលើពី ពេជ្រ សោភា នាពេលនេះវាអាចជាចំណុចចាប់ផ្តើមពីទំនាក់ទំនងស្នេហាក្រៅឆាករវាងនាង និងលោក ឆន សុវណ្ណរាជ ឬយ៉ាងណា ខណះពេលដែលអ្នកទាំងពីរក៏នៅមិនទាន់រៀបការដូចគ្នា។
ទោះជាយ៉ាងណាទស្សនិកជនជាច្រើនក៏បានដឹងថា ពេជ្រ សោភា កំពុងមានទំនាក់ទំនងស្នេហាយ៉ាងស្អិតរមួតជាមួយតារាសម្តែងវ័យក្មេងគឺលោក ឆឹម សក្កដា ហើយគេក៏កំពុងរងចាំមើលពីការចូលរោងការរបស់អ្នកទាំងពីរនាពេលឆាប់ៗនេះផងដែរ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV























