ភ្នំពេញ ៖ តារាសម្តែង ឃុត សោភា ដ៍មានសម្រស់ស្រស់ស្អាត បានឃ្លាតឆ្ងាយពីសិល្បៈ អស់ច្រើនឆ្នាំមកហើយ ក្នុងពេលដែលទីផ្សារសម្តែងរបស់តារារូបនេះកំពុងហក់ឡើង និងមានការគាំទ្រពីមហាជន។ អ្វីដែលគេមើលឃើញ ឃុត សោភា បានចេះជំនាញថ្មី ផ្នែកទីផ្សារលក់អចនទ្រព្យ យ៉ាងច្បាស់ហើយ រឹងមាំល្អ ក្នុងទាក់ទាញអតិថិជន។ បែបនេះហើយ ទើបធ្វើឲ្យ ឃុត សោភា អាចកាន់តែនៅឆ្ងាយឡើងក្នុងការខកខាន អុកឡុកសិល្បៈម្តងទៀត។

ឃុត សោភា បានធ្លាប់សម្តែង ក្នុងខ្សែភាពយន្តដុំ និងភាគ ឲ្យផលិតកម្មល្បីៗ មួយចំនួន ដូចជាអិលឌី និង ផលិតកម្មរបស់អ្នកនាងព្រំ រដ្ឋា។ ក្រៅពីនេះ អ្នកនាង ធ្លាប់ចូលរួមថតចម្រៀង កាយវិការ ខារ៉ាអូខេ ឲ្យផលិតកម្មផ្សេងៗទៀតបាន ជាច្រើនបទផងដែរ។ តិចនិច និងការលេងទឹកមុខសម្តែង របស់សោភា បានត្រូវផលិតករ និងមហាជន មើលឃើញថា មានការចូលតួបានល្អ ក្នុងរបៀបសម្តែង។ បែបនេះហើយ គ្រាមានវត្តមានសម្តែង អ្នកនាងរមែង ចាប់ឱកាសក្លាយជាតួសម្តែង ក្នុងរឿងពីមួយទៅមួយ បានយ៉ាងរលូនសម្រាប់ ឱកាសពង្រីកមុខមាត់ឲ្យលេចធ្លោនៅក្នុងសិល្បៈ។

មកទល់ពេលនេះ សោភា ដែលបានឆក់យកបេះដូង បុរសជាគូស្នេហ៍ ជាជនជាតិចិន រួមរស់ជាមួយគ្នា កសាងទ្រនំថ្មី ហើយបាន បង្កើតដំណក់ឈាមមួយ មានកូនបន្ថែម សុភមង្គល យ៉ាងផ្អែមល្ហែម។ ស្វាមីសោភា ក៍មានតួនាទីសំខាន់មួយផ្នែកក្រុមហ៊ុនលក់ អចលនទ្រព្យ ក្នុងក្រុមហ៊ុនធំមួយ។ ម្ល៉ោះហើយបានទុនពីស្វាមីយ៉ាងល្អនេះ ទើបសោភា មានភាពច្បាស់លាស់ និងជំនាញបានល្អ ក្នុងការធ្វើទីផ្សារលក់ផ្ទះ លំនៅដ្ឋាន និងខុនដូរ ជាច្រើននៅ ក្នុងបុរីដ្រេហ្គន លេន ៥៩៨។ មមាញឹក ជាមួយមុខរបរថ្មី អស់ជាច្រើនឆ្នាំ ទើបរុញឲ្យសោភា មិនមានឱកាសចូលបម្រើសិល្បៈឡើងវិញនោះទេ បានត្រឹមតែនឹករលឹក ស្របពេលនាងមានគ្រួសារយ៉ាងល្អមើលថែផងនោះ រិតតែឆ្ងាយពីតួនាទីសិល្បៈ៕ រក្សាសិទ្ធិដោយ ៖ ឧត្តម










