Sunday, April 5, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខាត់ សុឃីម សម្តែងការហួសចិត្តក្រោយមានជនអនាមិក ខលមកឲ្យនាងឈប់ពីសិល្ប:

ភ្នំពេញ ៖ អ្នកនាង ខាត់ សុឃីម បានសម្តែងការហួសចិត្តយ៉ាងខ្លាំង បន្ទាប់ពីមានជនអនាមិកម្នាក់បានខលមកនាង ដោយស្នើអោយនាងឈប់ពីសិល្បៈដោយមិនមានហេតុផលសមរម្យ។
តារារូបនេះមិនបានទម្លាយជនអនាមិកនោះចេញពីប្រភពណាឡើយ ប៉ុន្តែអ្នកនាងបានសម្តែងការហួសចិត្ត ក្នុងពេលដែលមានរឿងហេតុនេះកើតឡើងមកលើរូបនាង។

បើតាមសំណេរដែលអ្នកនាង ខាត់ សុឃីម បានសសេរបង្ហោះនៅលើបណ្តាញសង្គមបានបញ្ជាក់ថា ផុសរឿងហួស80 មួយជនអនាមិក ម្នាក់ បាន call មកខ្ញុំ ឲ្យខ្ញុំ សំរាកការងារសិល្បៈ ។
នាងថា ខ្ញុំ សួរមូលហេតុ គេថា ខ្ញុំ លែងមាន អ្នកគាំទ្រហើយ ហា ហា ខ្ញុំលឺហើយ ក៏ឆ្លើយយ៉ាងខ្លីថា (ចាំគេលែងជួលចាំខ្ញុំឈប់OK) ។
នាងបញ្ជាក់ថា បទចម្រៀងនៅមានគេស្តាប់ តាមរោងការ មានគេជួលសឹងតែរាល់ថ្ងៃតាម tv នៅមានគេមើល តាមកម្មវិធី ធំៗ នៅមានគេហៅ លក់Mochy នៅដាច់ លក់ដីនៅដាច់ page មានគេlike ហ៊ឺ អាណឹងគេហៅអីវិញ ខិខិ (យកពេលច្រណែនទៅupdate ជីវិតឲ្យល្អទៅ ខ្ញុំសូមអរគុណ )។

យ៉ាងណាគេកត់សម្គាល់ថា រឿងហេតុខាងលើនេះបានកើតឡើង បន្ទាប់ពីអ្នកនាង ខាត់ សុឃីម បានបង្ហោះសារខ្លីមួយពាក់ព័ន្ធការមិនទទួលបានសិទ្ធរៀបចំកម្មវិធី Miss Univers នៅកម្ពុជាពីក្រុមហ៊ុនមួយដែលធ្លាប់រៀបចំកម្មវិធីនេះ អស់រយៈពេល៦ឆ្នាំមកហើយ។

អ្នកនាង ខាត់ សុឃីម បានបង្ហោះសារថា Anne ទិញ miss universe មកអភិវឌ្ឍន៍ Anne ទិញ miss universe មកបំផ្លាញឲ្យក្រឡាប់ចាក់។
សារមួយនេះទំនងជាបានធ្វើអោយសមាជិកឬអ្នកគាំទ្រក្រុមហ៊ុនដែលធ្លាប់រៀបចំ Miss Univers នៅកម្ពុជាហាក់សម្តែងការមិនសប្បាយ ហើយក៏បានធ្វើរឿងខាងលើនេះតែម្តង។

ទោះជាយ៉ាងណា ក្រោយពេលអ្នកនាង ខាត់ សុឃីម បានទម្លាយរឿងរ៉ាវមួយនេះគេសង្កេតឃើញមានមហាជន ជាពិសេសបណ្តាអ្នកគាំទ្រនាងជាច្រើន បានចូលទៅធ្វើការខំមិនពីក្រោម ដោយស្នើឲ្យអ្នកនាងកុំយកចិត្តទុកចំពោះការនិយាយពីជនអនាមិកនេះ និងបានស្នើឲ្យនាងបន្តការងារសិល្បៈ ត្បិតមានមហាជនជាច្រើននៅតែគាំទ្រការសម្តែងរបស់នាងដដែល៕ រក្សាសិទ្ធិដោយ ៖ សំណាងSV

×