Sunday, April 5, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឱក សុគន្ឋកញ្ញា តារានិយមលេងខ្លួនទាន់សម័យ តែមិនភ្លេចបំផុសគំនិតលើកកម្ពស់សិល្បៈបុរាណ

ភ្នំពេញ ៖ អ្នកនាង ឱក សុគន្ឋកញ្ញា ត្រូវបានហ្វេនៗ លើកឡើងថា និយមលេងខ្លួនទាន់សម័យ យ៉ាងជឿនលឿន។ អ្នកនាង មានស្ទីលតុបតែងខ្លួន បានយ៉ាងល្អប្រណិត ដោយមួយបែបៗ ចេញមកឃើញថា រំលេចភាពប្លែកហើយមើលទៅ មិនដដែលៗ ឲ្យជានគ្នានោះឡើយ។ ស្របពេលទិវាវប្បធម៌ ទើបកន្លងមកផុតទៅ តារាលំដាប់ប្រទេសនេះ បានបោះពាក្យពេចន៍លើកសរសើរ ហើយអ្វីដែលរីករាយ មហាជនលាន់មាត់ទៀត អ្នកនាងបានគ្រងឈុតបុរាណ ជាក្សត្រី មានសម្រស់ហើយ ប្រកបដោយភាពទន់ភ្លន់។

តារាចម្រៀង ឱក សុគន្ឋកញ្ញា ជាអតីតសិស្សសាលា វិចិត្រសិល្បៈ ដែលរៀនជំនាញ របាំផង និងផ្នែកចម្រៀង មហោរីផង។ មានទុនសិល្បៈបុរាណបែបនេះហើយ ទើបធ្វើឲ្យកំពូលតារាចម្រៀង ល្បីឈ្មោះរូបនេះ មានការយល់ដឹង ពីរបៀបលើកដាក់សំឡេង។ អ្នកនាងរមែងដឹង គុណសិល្បៈ ពិសេសគុណ គ្រូដែលបានបង្ហាត់បង្រៀននាង យល់ជ្រាប និងឧស្សាហ៍ ជូនជាកាដូផងដែរ។

កាលពីថ្ងៃទី២ មីនា មុននេះ សិល្បករ ជាង៤០០នាក់ បានជួបជុំគ្នា ញាំអាហារសាមគ្គី ក្នុងឱកាស ប្រារព្ឋខួប និងអបអរ ទិវាវប្បធម៌ជាតិ។ នាព្រឹត្តិការណ៍នោះ មានការអញ្ជើញចូលរួមពី សំណាក់ សម្តេចតេជោ ហ៊ុន សែន និងលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ។ តារា និងសិល្បករគ្រប់ផ្នែក បានជួបជុំគ្នាសំណេះ សំណាល និងចែករំលែកបទពិសោធន៍គ្នា ហើយត្រងយកប្រសាសន៍ ដ៍មានតម្លៃ ពីប្រមុខដឹកនាំ មកអភិវឌ្ឍន៍បន្ថែមទៀតលើ ផ្នែកសិល្បៈ និង វប្បធម៌ជាតិខ្មែរ។

ចំពោះអ្នកនាង ឱក សុគន្ឋកញ្ញាវិញ ដែលមមាញឹក មិនបានចូលរួម ក៍បានបង្ហោះសារអបអរថា «ស្រឡាញ់ អភិរក្ស រក្សានិងការពារ វប្បធម៌ជាតិ ផ្តើមចេញពីយើងទាំងអស់គ្នា ។ អបអរសាទទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៥ ឆ្នាំ២០២៣ ក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ ។
ថ្ងៃទី៣មីនា ជាទិវារំលឹកដល់គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានពលីទាំងកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃសម្រាប់កូនចៅជំនាន់ក្រោយ។កម្ពុជា ព្រះរាជាណាចក្រនៃវប្បធម៌កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប»។

នាពេលខាងមុខនេះ កំពូលតារាចម្រៀង សំឡេងខ្លាំង ឱក សុគន្ឋកញ្ញា ត្រូវបានតម្រូវឲ្យបន្តការងារជាគ្រូបង្វឹក ក្នុងកម្មវិធីប្រឡងចម្រៀង the. Voice Cambodia រដូវកាលទី៣។ អ្នកនាង ជាគ្រូឆ្នើមម្នាក់ ដែលធ្វើឲ្យបេក្ខជន ប្រុងប្រយ័ត្នណាស់ឲ្យវាយតម្លៃ។ បេក្ខជនដែល អ្នកនាងរើស ត្រូវតែខ្លាំង មានសមត្ថភាពពិត។ ដូចនេះហើយរដូវកាលថ្មីនេះ នៅតែបន្តតឹងតែងរក្សាភាពម៉ឺងមាត់ ស្វែងរកជើងខ្លាំងដែលមហាជនចង់ឃើញ៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

×