ភ្នំពេញ ៖ ជីវិតតារាកំប្លែងពាក់មី បានលូតឡើងនៅក្នុងវិស័យសិល្បៈជាតារាកំប្លែង ដោយលោកបានកាក់កបជាមួយតួនាទីជាច្រើនទម្រង់ក្នុងនាមតារាកំប្លែងមានទីផ្សារ, ពេលនេះ ពាក់ មី រកបានទ្រនំនឹងន៎មួយហើយបាននាំសមាជិកក្រុមទាំងមូលរបស់ខ្លួន ក្លាយជាបុគ្គលិកកំប្លែងនៃស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកល្បីមួយ។

តារាកំប្លែងរូបនេះ ក៏ពេញនិយមក្នុងទីផ្សារកម្មវិធីកាត់សក់មង្គលការ តាមរោងការជាមួយតារាស្រីល្បីៗផងដែរ, តារាកំប្លែង លោក ចែម ចាន់រ៉ា ហៅនាយ ពែកមី កន្លងមកត្រូវបានទស្សនិកជនបានដឹងគ្រប់គ្នាហើយថា មុនក្លាយជាតារាកំប្លែងល្បីឈ្មោះដល់សព្វថ្ងៃ លោកគឺជាអតីតកម្មករសំណង ប៉ុន្តែក្រោយមកដោយសារមាននិស័យផ្នែកសិល្ប: ទើបនាយ ពែកមី បានចូលប្រឡងរហូតមានឱកាសក្លាយ ជាអ្នកកំប្លែងល្បីឈ្មោះដល់ពេលបច្ចុប្បន្ន។

ចាប់អារម្មណ៍អតីតកាលមុនពេលធ្វើជាកម្មករសំណង់ និងចូលជាតារាកំប្លែង គឺប្រវត្តិផ្សេងៗទៀតរបស់នាយ ពែកមី មិនត្រូវបានបង្ហាញ ឬលាតត្រដាងអ្វីច្រើន លើសពីនេះទេ ពោលគឺ ដឹងត្រឹមថា លោកជាអ្នកកំប្លែងដែលមានដើមកំណើតចេញពីទឹកដីខេត្តស្វាយរៀង និងមានឪពុក-ម្តាយជាកសិករប៉ុណ្ណោះ ។
យ៉ាងណាមិញ អ្វីកាន់តែធ្វើឲ្យអ្នកគាំទ្រនិងទស្សនិកជនចាប់អារម្មណ៍ ហើយភ្ញាក់ផ្អើលនាពេលនេះ គឺនាយ ពែកមី បានទម្លាយរឿងដែលគ្មាននរណាធ្លាប់ដឹងមួយទៀត គឺរូបលោកជាទាហានមួយរូបប្រចាំនៅបន្ទាយលង្វែក។

អ្វីដែលកំពុងរសើបសម្រាប់មហាជននាពេលនេះ គឺលោក ចែម ចាន់រ៉ា ហៅនាយ ពែកមី បានបង្ហាញថា ចន្លោះឆ្នាំ២០០០ ដល់ ២០០៣ លោកធ្លាប់ជាទាហាននៅបន្ទាយលង្វែក ។ ចំណែកឈ្មោះរបស់លោក ពុំមែនដូចឈ្មោះដែលប្រើសព្វថ្ងៃនេះទេ ដោយមានឈ្មោះ ប្រាជ សុផល ។
និយាយអះអាងដោយភ្ជាប់រូបថត១សន្លឹក នាយពែកមី បានបញ្ជាក់ថា ឈ្មោះ ប្រាជ សុផល ជាឈ្មោះទាហានរបស់ខ្ញុំកាលខ្ញុំធ្វើទាហាន នៅ គ.២៨ កងពលលតូចអន្តរាគមន៍លេខ១ នៅបន្ទាយលង្វែក, រូបលោកនឹកអនុស្សាវរីយ៍ជំនាន់នោះណាស់៕ រក្សាសិទ្ធិដោយ ៖ ឧត្តម








