Sunday, April 5, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹម រដ្ឋា ប្រកាសពីការពពោះកូនដំបូងរបស់ខ្លួន ជាមួយស្វាមីបរទេស

ភ្នំពេញ ៖ តារាសម្តែងនាង ទឹម រដ្ឋា បានប្រកាសជាសាធារណះពីការពពោះកូនដំបូងរបស់ខ្លួនជាមួយស្វាមីដែលជាជនបរទេស បន្ទាប់ពីនាងបានចូលរោងការអស់ពេលជិត១ឆ្នាំមកនេះ។
កូនរបស់នាងនឹងចាបើកំណើតឃើញភពផែនដីនៅក្នុងរយះពេលដ៏ខ្លីខាងមុខនេះ ហើយនោះគឺជាការសម្រេចក្តីស្រមៃរបស់នាង និងស្វាមីផងដែរ បន្ទាប់ពីអ្នកទាំងពីរចាប់ដៃគ្នាចូលរោងការ។

ជាមួយនឹងរូបភាពនៃការពពោះកូនក្នុងផ្ទៃ ទឹម រដ្ឋា បានភ្ជាប់ជាមួយនឹងសារបង្ហាញពីប្រវត្តិស្នេហ៍របស់នាងពីដំបូងរហូតមានផ្ទៃពោះបង្ហោះលើបណ្តាញសង្គមថា ប្រវត្តិសង្ខេបនៃស្នេហា ទឹម រដ្ឋាJovany Antonio Real Estate
1 / ថ្ងៃចាប់ផ្ដើមដំបូងនៃការយល់ព្រមធ្វើជាសង្សារនឹងគ្នា ថ្ងៃទី27 . ខែមិនា. ឆ្នាំ 2016 អាយុកាលនៃការស្រឡាញ់គ្នារបស់ពួកយើងសរុបអស់រយៈពេល 7 ឆ្នាំ។
2 / ស្រលាញ់គ្នាបានរយះពេល5ឆ្នាំគាត់បានសុំខ្ញុំរៀបការ
3 / ឆ្នាំទី 6ពួកយើងក៏បានចូលរោងការតាមប្រពៃណីខ្មែរដោយស្របច្បាប់
4 / ឆ្នាំទី 7 ពួកយើងទទួលបានការចាប់កំណើតពីកូនទន្សាយតូចមួយនៅក្នុងផ្ទៃរបស់ខ្ញុំមួយជាចំណងដៃនៃការដូប្រចាំជីវិតយើងទាំងពីរ ។

នាងបញ្ជាក់ថា វាគឺជាអំណោយនៃសុភមង្គល)នេះហើយគឺជាជីវិតដៃគូរដែលយើងតស៊ូស្រលាញ់ ហើយតាំងពីថ្ងៃដំបូងរហូតដល់មានថ្ងៃនៃសុភក្ដ័មង្គលពិតប្រាកដ ។
នាងថា សុបិន្តរបស់យើង ទាំងពីរក៏បានក្លាយជាការពិត នៅថ្ងៃទី 3 ខែ 3 . 2023 ហើយក៏ជាខែនៃការគម្រប់ខួប អាពាហ៍ពិពាហ៍ រយៈពេលមួយឆ្នាំ របស់ខ្ញុំទាំងពីរនាក់ហើយក៏ជាថ្ងៃដែរយើងទាំងពីរសុំប្រកាស ចែករំលែកជាសាធារណៈទៅកាន់ពុកម៉ែបងប្អូន ថាយើងទាំងពីរកំពុងតែទទួលបាននៅកូន ទន្សាយ មួយជាចំណងដៃនៃអាពាហ៍ពិពាហ៍ដ៏មាននយ័ក្នុងជិវិតមួយនេះហើយ។
ទឹម រដ្ឋា បានលើកឡើងបន្ថែមថា យើងទាំងពីរពិតជាមានមោទនភាពខ្លាំង ដែរមិនមានអ្វីអាចប្រៀបផ្ទឹមបាន ព្រោះយើងទាំងពីរបានក្លាយជា ប៉ានិងម៉ាក់ឆាប់ៗខាងមុខនេះហើយ ។

ហើយនាងខ្ញុំក៏សូមថ្លែងអំណរគុណដល់ពុកម៉ែបងប្អូននិងអ្នកគាំទ្ររបស់ខ្ញុំទាំងអស់ដែលតែងតែស្រលាញ់គាំទ្រនិងតែងតែតាមដានពីជីវិតឯកជនរបស់ខ្ញុំ ។
ហើយមកដល់ឥឡូវនេះខ្ញុំនៅតែសុំការស្រឡាញ់ និងគាំទ្របន្តមកកាន់កូនទន្សាយតូចរបស់ខ្ញុំនិងចេញមកកាន់ ពិភពលោកដ៏ស្រស់ស្អាតនាពេលពេលឆាប់ៗខាងមុខនេ:ផងណា៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

×