Sunday, April 5, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សឿ សុធារ៉ា ពោលពាក្យទាំងអស់សង្ឃឹមក្នុងជីវិតគូជាថ្មី

ភ្នំពេញ ៖ ក្នុងនាមរស់មានឈ្មោះជាស្ត្រីមេម៉ាយចិញ្ចឹមកូន២ក្នុងបន្ទុក តារាសម្តែងអ្នកនាង សឿ សុធារ៉ា បានបង្ហាញអារម្មណ៍អស់សង្ឃឹមនៅក្នុងជីវិតគូជាថ្មីឡើងវិញ បន្ទាប់ពីជួបរឿងបែកបាក់ស្វាមីដែលជាអតីតតារាចម្រៀងលោក សាពូន មីដាដា។
សឿ សុធារ៉ា បានពោលពាក្យទាំងអស់សង្ឃឹមនៅក្នុងការចាប់ផ្តើមជីវិតគូជាថ្មីឡើងវិញ ត្បិតនាងគិតថា នាងបានជួបរឿងបែកបាក់ និងធ្លាក់ខ្លួនក្រ ត្រដចញ្ចឹមកូនពីរក្នុងបន្ទុកទាំងលំបាកនាពេលនេះ។

សឿ សុធារ៉ា បានលើកឡើងតាមរយះសំណេរបង្ហោះនៅលើបណ្តាញសង្គុមថាបេះដូងខ្ញុំឆ្លើយថាចង់មានកូនប្រាំនាក់ តែឥឡូវទើបតែបានកូនពីរនាក់សោះ មានឈ្មោះថាជានារីមានជីវិតស្នេហាបែកបាក់ទៅហើយ ហើយធ្លាក់ខ្លួនក្រទៀត, តើបុរសណាគេព្រមមកសាងវាសនាជាមួយនោះ។

យ៉ាងណាតាមរយៈសំណេរនេះគេឃើញមានមហាជន និងមិត្តភក្តិរបស់ សឿ សុធារ៉ា មួយចំនួនបានចូលទៅខំមិនដោយអ្នកខ្លះបានលើកទឹកចិត្តឲ្យនាងរឹងមាំ និងខិតខំតស៊ូចិញ្ចឹមកូនឲ្យមានអនាគតល្អ បើទោះបីនាងរស់មានឈ្មោះជាស្ត្រីមេម៉ាយក៏ដោយ។

គួរបញ្ជាក់ថា សឿ សុធារ៉ា និងលោក សាពូន មីដាដា បានសម្រេចចែកផ្លូវគ្នា បន្ទាប់ពីអ្នកទាំងពីររួមរស់ជាមួយគ្នា និងទទួលបានចំណងដៃកូន២នាក់។
តារារូបនេះបានធ្លាក់ចូលក្នុងបំណុលជុំទិសរើខ្លួនមិនរួច រហូតលក់ទ្រព្យសម្បត្តិស្ទើរអស់ពីខ្លួនដើម្បីដោះបំណុល ខណៈពេលដែលនាងក៏ទើបតែបាត់បង់ម្តាយជាទីស្រឡាញ់ផងដែរ។

យ៉ាងណា ក្រោយឃើញស្ថានភាពដ៏លំបាកនាពេលនេះ សឿ សុធារ៉ា ក៏បានទទួលការលើកទឹកចិត្តពីមហាជន ជាពិសេសមិត្តភក្តិក្នុងសិល្បៈដូចគ្នា ដោយនៅក្នុងនោះនាងក៏ត្រូវបានផ្តល់ឱកាសអោយចូលប្រឡូកសិល្បៈជាថ្មីឡើងវិញផងដែរ។
បច្ចុប្បន្ន សឿ សុធារ៉ា ក៏បានលេចវត្តមានសម្តែងនៅក្នុងរឿងម្ចាស់កីតម្បាញ ដែលជាភាពយន្តភាគកំពុងចាក់ផ្សាយនៅស្ថានីយទូរទស្សន៍ហង្សមាស៕ រក្សាសិទ្ធិដោយ ៖ សំណាងSV

×