Sunday, April 5, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្លងកាត់ឧបសគ្គច្រើនលើផ្នែកបវរកញ្ញា ពេលនេះសួន ពិសី សម្រេចបានបំណងប្រាថ្នា

ភ្នំពេញ ៖ បវរកញ្ញា ដែលពោរពេញដោយភាពក្លាហាន តតាំងពីការប្រកួត លើវិស័យបវរកញ្ញា សួន ពិសី បានឆ្លងដល់គោលដៅរបស់ខ្លួនហើយ ដោយបានធ្វើជាតំណាងប្រទេសជាតិខ្លួន ចេញទៅប្រកួតប្រជែងលើឆាកអន្តរជាតិ។ នេះជាអ្វីដែលនាងចង់បានហើយតស៊ូប្រកួត ផ្នែកសម្រស់នេះយូរឆ្នាំមកហើយទម្រាំឆ្មក់ឱកាសមួយនេះបាន។

សួន ពិសី បានធ្វើអោយក្រុមគ្រួសារ របស់នាងមានមោទនភាព ដែលភាពលះបង់ជួបគ្រប់ឧបសគ្គ បានក្លាយជាតួឯកសំខាន់មួយតំណាងជាតិកម្ពុជា ប្រជែងគេឯងលើឆាកអន្តរជាតិដែលអ្នកណាៗក៏ចង់ឃើញ។ នាពេលនេះ ពិសីបានហោះទៅកាន់ប្រទេសម៉ាឡេស៊ីហើយ ដើម្បីឡើងទៅប្រកួត ជាមួយនិង សម្ភារៈជាច្រើនរៀបចំក្នុងវ៉ាលីដ៍ច្រើន។ ស្រីស្អាតរូបនេះ បានត្រៀមខ្លួនរួចរាល់ សម្រាប់ការងារដ៍សំខាន់ រាប់ទាំងការបង្វឹកខ្លួនឲ្យល្អ មុនឡើងប្រកួតដោយនាងខំទាំងហាត់ដើរ និងការលេងទឹកមុខកាយវិការផ្សេងៗទៀត។

សួន ពិសី ដែលបានសម្រេចគោលដៅខ្លួន បានរៀបរាប់ថា នាងឆ្លងកាត់ការប្រឡងមួយនេះ ច្រើនលើកមកហើយ មុនពេលនាងមានឱកាសល្អបែបនេះ។ វិស័យបវរកញ្ញានាងស្រឡាញ់ពេញចិត្តណាស់ ។ បើទោះជាលំបាកដណ្តើមមកុដបែបណានាង រមែងចូលខ្លួន ប្រកួតប្រជែងម្តងហើយម្តងទៀត ដើម្បីបានបំពេញក្តីស្រម៉ៃ។ ពេលនេះនាងបានមកដល់ចំនុចមួយហើយ ដោយការងារបន្តត្រូវបំពេញតួនាទីអោយបានល្អ នៅប្រទេសម៉ាឡេ យកកិត្តិយសជូនជាតិមកវិញព្រោះមិនមែនការងារនាងម្នាក់ឯងទេ តែជាការងាររួមគ្នា និងសុំតែពាក្យជូនពរពីហ្វេនៗដែលជាកម្លាំងចិត្ត។

កញ្ញា សួន ពិសី Miss Asian Global Cambodia 2023 នឹងតំណាងឲ្យប្រទេសកម្ពុជាចូលរួមប្រកួត Miss Asian Global 2023 នៅឯប្រទេសម៉ាឡេស៊ី
ប្រវត្តិនៃការប្រកួតកន្លងមករបស់កញ្ញា សួន ពិសី ជាអតីតបេក្ខភាព :
•Miss Grand Cambodia 2020 / Top10 / ឈ្នះបានពានរង្វាន់ Best Swimsuit Model
•Miss Universe Cambodia 2020 / 3rd Runner Up
•Miss Tourism Cambodia 2021
តើនៅឆ្នាំ2023កញ្ញា សួន ពិសី អាចដណ្តើមយកមកុដអន្តរជាតិដែល ឬយ៉ាងណា ? រក្សាសិទ្ធិដោយ ៖ ឧត្តម

×