Sunday, April 5, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកគាំទ្ររំពឹង មាន សូនីតា នឹងចូលរោងការឆ្នាំនេះ ក្រោយសម្រេចបំណងចុងក្រោយ

ភ្នំពេញ ៖ ទស្សនិកជន ជាពិសេសបណ្តាអ្នកគាំទ្របានសម្តែងក្តីរំពឹងថា តារាសម្តែង និងបង្ហាញម៉ូតនាង នៅ សូនីតា នឹងអាចចូលរោងការនៅបំណាច់ឆ្នាំនេះ បន្ទាប់ពីនាងបានសម្រេចនូវគោលបំណងចុងក្រោយរបស់នាង។
គោលបំណងចុងក្រោយរបស់ មាន សូនីតា នាពេលនេះគឺបានទៅដើរលេងកំសាន្តដោយផ្ទាល់នៅក្នុងតំបន់ហូលីវូដទឹកដីសហរដ្ឋអាមេរិក ដែលទីនោះជាក្តីប៉ងប្រាថ្នាធំរបស់នាង។

ពេលនេះនាងបានសម្រេចក្តីស្រម៉ៃរបស់ខ្លួនហើយ ដោយនាងរួមនឹងមិត្តភក្តិ ដោយនៅក្នុងនោះក៏អាចនឹងមានវត្តមានគូស្នេហ៍អាថ៌កំបាំងរបស់នាងផងដែរបានទៅដល់ទឹកដីហូលីវូដ ហើយ។
ជាមួយនឹងរូបភាពនៃដំណើរកំសាន្តដែលបានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកនាពេលនេះ មាន សូនីតា ក៏បានភ្ជាប់ជាមួយនឹងសំណេរខ្លីថា ស្គាល់ជាតិ “ហូលីវូត “ និងគេហើយ 🇺🇸ឆ្នាំនេះ មេអំប៉ៅហោះហើរបានឆ្ងាយណាស់ ។
បើតាមគម្រោង នៅ សូនីតា នឹងស្នាក់នៅទីនោះ ហើយដើរលេងកំសាន្តនៅទីកន្លែងផ្សេងៗមួយចំនួនទៀតជាមួយនឹងមិត្តភក្តិ និងគូស្នេហ៍របស់នាងផងដែរ។

គួរបញ្ជាក់ថា កន្លងមកតារាស្រីនាង មាន សូនីតា ធ្លាប់បានលើកឡើងថា នាងនឹងសម្រេចការដើរលេងកំសាន្តក្រៅប្រទេសអោយបានច្រើន ជាពិសេសទីកន្លែងដែលនាងប៉ងប្រាថ្នា នៅមុនពេលដែលនាងចូលរោងការ។

នាងបញ្ជាក់ថា នាងអាចនឹងចូលរោងការនៅបំណាច់ឆ្នាំ២០២៣នេះ ក្រោយពីនាងសម្រេចគោលបំណងដើរលេងកំសាន្តតាមទីកន្លែងនានានៅតាមបណ្តាប្រទេសធំៗនៅលើពិភពលោក។
យ៉ាងណាពេលនេះក្តីស្រម៉ៃរបស់ មាន សូនីតា បានសម្រេចហើយ ខណៈពេលដែលគេរំពឹងថា នាងនឹងចូលរោងការតាមការគ្រងទុក ក្នុងពេលដែលវ័យរបស់នាងក៏កាន់តែជ្រេបន្តិចហើយដែរ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

×