Sunday, April 5, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រ៉ូស ព្រមានប្តឹង ក្រោយនារីម្នាក់ទម្លាយសារឆ្លើយឆ្លងជាមួយស្វាមីនាង

ភ្នំពេញ ៖ តារាសម្តែង រ៉ូស បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ទៅកាន់នារីម្នាក់ បន្ទាប់ពីនារីម្នាក់នោះបានទម្លាយសារឆ្លើយឆ្លងរវាងតារារូបនេះ និងស្វាមីរបស់ខ្លួនជាសាធារណះ ក្នុងន័យមិនល្អ។
នារីដែលមានឈ្មោះក្នុងគណនេយហ្វេសប៊ុកថា Soo NiiTaa បានទម្លាយសារឆ្លើយឆ្លងគ្នាតាមប្រព័ន្ធតេឡេក្រាមដោយនៅក្នុងនោះ រ៉ូស បានបបួលស្វាមីរបស់ខ្លួនឲ្យមកផឹកជាមួយនាងនៅក្នុងខុនដូរដែលនាងកំពុងរស់នៅ។

សារមួយនេះត្រូវនារីខាងលើចាប់បាន ហើយក៏បានធ្វើការចែកចាយនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយអមជាមួយនឹងសំណេរជេរប្រមាថយ៉ាងកប់មាត់មកលើតារាសម្តែង រ៉ូស ផងដែរ។
យ៉ាងណានៅពេលឃើញរឿងរ៉ាវមួយនេះ រ៉ូស ក៏បានចេញមុខធ្វើការបដិសេធ ដោយនៅក្នុងនោះនាងបញ្ជាក់ថា គណនេយ្យតេឡេក្រាមរបស់នាងត្រូវបានគេលួច (Hack)។

ជាមួយនឹងការចេញមុខបដិសេធខាងលើ រ៉ូស ក៏បានបញ្ចេញសារព្រមានប្តឹងនារីខាងលើនេះទៅតាមផ្លូវច្បាប់ ប្រសិនបើនារីរូបនេះមិនចេញមុខសុំទោសនាងជាសាធារណៈនោះទេ។
រ៉ូស បានបង្ហោះសារនៅលើគណនេយ្យហ្វេសប៊ុកខ្លួនថា បើសិនជាម្នាក់ឈ្មោះSoo NiiTaa មិនសូមទោសជាសាធាណៈខ្ញុំនិងដាក់ពាក្យបណ្តឹងទៅខាងបទល្មើសប្រឆាំងបច្ចេកវិទ្យានិងតុលាការ។

នាងបញ្ជាក់ថា ខ្ញុំទុកពេលឲ្យនាងឯងដល់ម៉ោង១០ព្រឹកថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០២៣ តើនាងឯងមានភស្តុតាងមួយណាដែរថាជាTelegram ខ្ញុំពិត?។
ដោយឡែកជុំវិញរឿងរ៉ាវដដែលនោះ រ៉ូស ក៏បានLiveវីដេអូតាមហ្វេសប៊ុក បញ្ជាក់បន្ថែមថា អាខោន តេលេក្រាម របស់ខ្លួនត្រូវបានគេហេក ហើយ មានថ្ងៃខ្លះរូបនាង ផឹកស្រវឹងបានទុកទូរស័ព្ទចោល ក៏មានមនុស្សបានយកទូរស័ព្ទខ្លួន ឆាតទៅគេដោយនាងមិនបានដឹង ចំណែកឯរូបភាព កៅអៀកបិទថ្ងាសវិញគឺថតតាំងពី១០ថ្ងៃមុនម្លេះ។
រ៉ូស បញ្ជាក់ថា ទាំងបុរស និងនារីខាងលើនេះនាងមិនដែលស្គាល់គ្នាពីមុនមកឡើយ ហើយគ្មានមូលហេតុដែលនាងត្រូវឆាតទៅដែរ។


យ៉ាងណាបើតាម រ៉ូស ប្រសិនបើនាងមានបំណងចង់យកស្វាមីគេមែននោះគឺមិនខ្វះទេ ជាអ្នកមានផងតែនាងមិនធ្វើ ហើយក៏មានកូនអ្នកមានទ្រព្យមួយចំនួនឆាត មកសុំស្នេហ៍នាងផងដែរ ហេតុនេះនាងគ្មានហេតុផលដែលត្រូវទាក់ទងបុរសត្រឹមប៉ុណ្នឹងឡើយ។
ទោះជាបែបណារឿងរ៉ាវខាងលើនេះ គេនៅមិនទាន់ដឹងទេថា ភាគីទាំងពីរឈានដល់ការសម្របសម្រួលគ្នាដល់កម្រិតណាឡើយ ខណៈពេលគិតមកទល់ពេលនេះ នារីខាងលើនៅមិនទាន់ឃើញចេញមុខសុំទោសជាសាធារណៈ តាមការទាមទាររបស់ រ៉ូស នៅឡើយទេ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

×