ភ្នំពេញ ៖ តារាសម្តែងនាង ហ្វា ហ្វា បានធ្វើការឆ្លើយតបទៅកាន់អ្នករិះគន់មួយចំនួន ពាក់ព័ន្ធរឿងចូលប្រឡងបវរកញ្ញា ដែលត្រូវបានបង្ហោះដោយផេកហ្វេសប៊ុកមួយ។ តាមរយៈផេកហ្វេសប៊ុកមួយដែលបានបង្ហាញគោលដៅចង់ឲ្យតារារូបនេះចូលរួមកម្មវិធី Miss Grand Cambodia 2023។
ផេកហ្វេសប៊ុកដែលមានឈ្មោះUniverse Pageant បានបង្ហោះរូបភាពរបស់ ហ្វា ហ្វា ជាមួយនឹងសំណេរថា អ្នកទាំងអស់គ្នាយល់ឃើញញយ៉ាងណាដែរ ប្រសិនបើបង Fa Fa ចូលរួមប្រកួត Miss Grand Cambodia Official 2023…?។
គួរបញ្ជាក់ផងដែរថា បង FaFa ក៏ជាអតីតបវរកញ្ញាដែលធ្លាប់ចូលរួមប្រកួត Miss Cosmoworld 2018ហើយយទទួលបានTop 8 ដែលរៀបចំឡើងនៅប្រទេសMalaysia ផងដែរ ។

ក្នុងពេលការបង្ហោះនេះគ្រាន់តែជាគោលដៅសាកល្បង និងការស្ទង់មតិ ដោយមិនទាន់មានការឯកភាពពីសាម៉ីខ្លួននៅឡើយនោះ ប៉ុន្តែគេឃើញមានមហាជនមួយចំនួនបានចូលទៅខំមិនពីក្រោមដោយអ្នកខ្លះបានបញ្ចេញមិនគាំទ្រគំនិតនេះឡើយ ដោយសារពួកគេមើលឃើញពីចំណុចអវិជ្ជមានមួយចំនួនរបស់ ហ្វា ហ្វា ដែលមិនសាកសម។

អ្នកខំមិនខ្លះលើកឡើងថា សម្រស់គាត់បានហើយតែគាត់មិនសមតំណាងឲ្យស្រ្តីខ្មែរទេ ព្រោះស្រ្តីខ្មែរមានកិរិយាមាយាទល្អ ទោះបីជាស៊ិចស៊ីក៏បែបសក្តិសមមិនមែនថតស៊ិចស៊ីជ្រុលហួសហេតុចឹងទេ ខណៈពេលអ្នកខ្លះក៏បានផ្តោតពីការប្រើប្រាស់ភាសាររបស់នាងផងដែរ។
អ្នកខ្លះថា ១០០% គឺគាត់មិនអាចជាប់ទេ ខ្ញុំក៏Fan គាត់ដែរតែតាមរយៈការតាមដានគាត់កន្លងមក បើជាប់ក៏ត្រឹមថប់ ១០ នៅខ្មែរប៉ុណ្ណឹងឯង ទទួលស្គាល់ជាប់នរណាដែលមិន trains ថែមទៀត? តែយ៉ាងណា៎ក៏ត្រូវការពេលយូរដើម្បី tr@in ដែរបើចង់អោយគាត់ចូល ឲ្យគាត់ត្រៀម ២ ឫ ៣ឆ្នាំសិនមក។

ការខំមិនពីមហាជនខាងលើនេះតារាសម្តែង ហ្វា ហ្វា ក៏បានធ្វើការឆ្លើយតបទៅវិញភ្លាមៗថា អរគុណ ខ្ញុំធ្លាប់ទៅប្រគួតដែរហើយ តែក្នុងកម្មវិធី Miss CosmoWorld បានចូល Top8 តែពេលនឹងវិស័យបរវកញ្ញាមិនទាន់មានអ្នកគាំទ្រដូចពេលនេះ ប៉ុណ្នឹងខ្ញុំមានបទពិសោធន៍ និងបានបំពេញក្តីស្រលាញ់របស់ខ្ញុំគ្រប់គ្រាន់ហើយ អរគុណរាល់ខំមិនទាំងល្អនិងអាក្រក់ តែខ្ញុំដឹងច្បាស់ថាខ្ញុំបែបណាក្នុងវិស័យសិល្បៈនេះ (ស៊ិចស៊ី) ខ្ញុំឲ្យតម្លៃមនុស្សណាស់ មិនដែលមើលត្រឹមតែការស្លៀកពាក់ទេ ហើយក៏វាយតម្លៃគេ អរគុណហើយក៏សុំទោសបើនិយាយទៅខុសរឺត្រូវ ។

ការឆ្លើយតបខាងលើរបស់ ហ្វា ហ្វា នាពេលនេះក៏ត្រូវបានមហាជនខ្លះសម្តែងការគាំទ្រផងដែរ ខណះពេលពួកគេយល់ឃើញថា ពេលខ្លះមនុស្សមិនអាចវាយតម្លៃលើការស្លៀកពាក់របស់គេបានទេ ព្រោះនេះជាសិទ្ធិរបស់បុគ្គលម្នាក់ៗ ក្នុងការប្រើប្រាស់នូវStyle ស្លៀកពាក់របស់ពួកគាត់រៀងៗខ្លួន។ នាងបញ្ជាក់ថា សូមកុំវាយតម្លៃត្រឹមការស្លៀកពាក់ ទាំងដែលមិនដែលបានជួបគេហើយស្គាល់ចរឹករបស់គេ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV






















