ភ្នំពេញ ៖ តារាចម្រៀងនាង ស៊ឹម ថៃណា បានធ្វើការឆ្លើយតបវិញភ្លាមៗ បន្ទាប់ពីនាងត្រូវបានមហាជនមួយចំនួនសើចចំអក ក្រោយមានការប្រៀបធៀបទម្រង់មុខរបស់នាងថាស្រដៀងទៅនឹងអតីតតារាភាពយន្តដ៏ល្បីគឺអ្នកនាង អម្ពរ ទេវី ។
ស៊ឹម ថៃណា ហាក់មិនសប្បាយចិត្តឡើយ បន្ទាប់ពីមានមហាជនខ្លះបានធ្វើការចំអកចំពោះការប្រៀបធៀបមួយនេះ ខណះពេលដែលនាងមិនបានតាំងចិត្តផ្ទាល់ថានាងមុខដូចអ្នកនាងនអម្ពរ ទេវី នោះឡើយ។

តារាចម្រៀងនាង ស៊ឹម ថៃណា បានបង្ហោះរូបភាពរបស់នាង ដោយភ្ជាប់ជាមួយនឹងរូបអ្នកនាង អម្ពរ ទេវី ដោយភ្ជាប់ជាមួយនឹងសារថា ភាគច្រើន គេថាខ្ញុំមុខស្រដៀងបងស្រី អម្ពរ ទេវី? តើស្រដៀងប៉ុន្មានភាគរយដែរចា៎? អាយដលខ្ញុំទាំងសម្រស់ ទាំងសមត្ថភាព។
ការប្រៀបធៀបនេះក៏មានមហាជនខ្លះបានចូលទៅខំមិនដោយអ្នកខ្លះសើចចំអកថា មុខនាងមិនដូច អម្ពរ ទេវី នោះទេ តែដូចទៅនឹងតារាចម្រៀងផ្សេងម្នាក់ទៀត។

ពាក្យលេងសើច និងបែបចំអកនេះបានធ្វើឲ្យ ស៊ឹម ថៃណា ហាក់មិនសប្បាយចិត្តនោះឡើយ ក្នុងពេលដែលនាងមិនបានតាំងចិត្តដោយផ្ទាល់ចំពោះការប្រៀបធៀបមុខនាងដូចទៅនឹង អ្នកនាង អម្ពរ ទេវី នោះឡើយ។
ស៊ឹម ថៃណា បានលើកឡើងថា ខ្ញុំមិនបានតាំងខ្លួន ថាខ្ញុំមុខដូចរឺស្រដៀងបងស្រីទេតែមានភ្នែកអ្នកខ្លះមើលមកថាស្រដៀង ហើយខ្ញុំក៏សប្បាយចិត្តពេលលឺពាក្យចឹង ព្រោះបងស្រីស្អាតពីធម្មជាតិ ខ្ញុំនេះធម្មជាតិដែរ ធម្មជាតិនេះវាមានតំលៃចឹង ខ្ញុំស្រឡាញ់បងស្រីទាំងសមត្ថភាព សម្រស់និងអត្តចរឹត ។

យ៉ាងណា ស៊ឹម ថៃណា បញ្ជាក់ថា ប្រសិនបើនាងមានមុខស្រដៀងអ្មកនាង អម្ពរ ទេវី មែននោះនាងក៏សប្បាយចិត្ត ត្បិតអ្នកនាង អម្ពរ ទេវី គឺជាអាយដលក្នុងបេះដូងនាងតាំងពីយូរមកហើយ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV





















