Tuesday, April 7, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមកំប្លែង លោក សុវណ្ណ រិទ្ធី ហៅលោកតា វ៉ិចទ័រ ឈានចូលកម្មវិធីកំប្លែង «ចៅលោកតា» នៅ TV5

ភ្នំពេញ ៖ កម្មវិធីកំប្លែង «ចៅលោកតា» ជាកម្មវិធីថ្មី ដែលមានការសម្តែងពីក្រុមលោកតា វុិចទ័រ ចាប់ផ្ដើមនៅស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ 5 ប្រកបដោយវោហារស័ព្ទ កំប្លុកកំប្លែង និងមានបទពិសោធ ទៅតាមជំនាញនីមួយៗផ្សេងៗពីគ្នា ហើយជាមួយនោះមាក្រុមតារាកំប្លែងជាច្រើនទៀត បានមកចែករំលែកបទពិសោធន៍ដល់ក្រុមចៅលោកតា នៅក្នុងកម្មវិធីកំប្លែងនេះទៀតផង ធ្វើឱ្យមានការផ្ទុះសំណើចក្អាកក្អាយយ៉ាងខ្លាំង។

កម្មវិធីកំប្លែង «ចៅលោកតា » ជាកម្មវិធីផ្សាយផ្ទាល់ រៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ១២:០០ ដល់ ១៣:០០នាទី តាមរយៈកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ 5 (TV5) ចាប់ពីថ្ងៃសៅរ៍ទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ តទៅ ។ កម្មវិធីកំប្លែង «ចៅលោកតា» គឺជាការផ្តល់ជូននូវរសជាតិថ្មីមួយបែបទៀត សម្រាប់ទស្សនិកជន ដែលតែងតែជឿជាក់ និងទុកចិត្តមកលើ TV5 ដែលគ្រប់កាលៈទេសៈគ្រប់ពេលវេលា តែងតែរិះរកអ្វីថ្មី និងប្លែកៗសម្រាប់បំពេញចក្ខុរបស់ទស្សនិកជន។

គេមានការជឿជាក់ថា ការផ្សាយផ្ទាល់កម្មវិធីកំប្លែង «ចៅលោកតា» នេះ ទស្សនិកជននឹងទទួលបានចំណីអារម្មណ៍ប្លែកមិនធ្លាប់មានពីមុនមក ព្រោះរាល់កម្មវិធីកំប្លែងគ្រប់សប្តាហ៍ នឹងមានសាច់រឿងខុសៗគ្នា កំប្លែងសើច សំណើចបង្កប់ការអប់រំ គួបផ្សំនឹងភាពប៉ិនប្រសប់ពីតារាកិត្តិយសដែលមានឈ្មោះបោះសំឡេង ពូកែកំប្លុកកំប្លែងរបស់ក្រុមកំប្លែងទៀតនោះ នឹងកាន់តែធ្វើអោយកម្មវិធីពោរពេញទៅដោយសំណើច សើចតាំងពីដើមរហូតដល់ចប់។

សូមបញ្ជាក់ថា ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ តែងតែយកចិត្តទុកដាក់ខ្ពស់លើតម្រូវការរបស់ទស្សនិកជនក្នុងការផលិតកម្មវិធីថ្មីៗ រឿងភាគខ្មែរដ៏ជក់ចិត្ត ភាពយន្តបរទេស នាំយកកម្មវិធីល្បីៗពីក្រៅប្រទេស កម្មវិធីកម្សាន្តប្លែកៗ ព័ត៌មានដែលមានប្រភពច្បាស់លាស់ រួមនឹងកម្មវិធីបែបកំប្លែងសើចសប្បាយ គ្រប់រសជាតិ មកផ្សព្វផ្សាយស្របតាមតម្រូវការរបស់ទស្សនិកជន៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

×