Monday, April 6, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពេជ្រ សោភា បង្ហាញការងារអនាគត ក្រោយពេលរៀបការជាមួយតារាសម្ដែងសង្ហា ឆឹម សក្កដា

ភ្នំពេញ ៖ មកទល់ពេលនេះ ពេជ្រ សោភា បានក្លាយជាគូដណ្តឹងពេញមុខរបស់ តារាសម្តែង ឆឹម សក្កដា អស់ជាច្រើនខែមកហើយ ដែលមុននេះអ្នកទាំង២បានប្រើពេលវេលាជាគូសង្សារ ក៏មិនតិចឆ្នាំនោះដែរ រហូតស្នេហាអ្នកទាំង២ក្លាយជាស្នេហាដែលធ្វើអោយហ្វេនខ្លះយល់ថា ក្លែងក្លាយ, ហើយបញ្ឆោតអ្នកគាំទ្រ។

លើសពីនេះ អ្នកទាំងពីរធ្លាប់ទាំងបែកបាក់គ្នាមួយប្រាវ ហើយបែរជាមកជានាគ្នាវិញ រហូតក្លាយជាគូដណ្តឹងពេញច្បាប់ រឹតតែធ្វើអោយអ្នកគាំទ្រវិលក្បុងនឹងស្នេហារបស់តារាប្រុស-ស្រីលំដាប់ល្បីឈ្មោះនេះណាស់។

យ៉ាងណាមកទល់ពេលនេះ ពេជ្រ សោភា បានបង្ហាញជំហរថា នាងពិតជាប្រាកដប្រជាក្នុងការដាក់ចិត្តដឹកដៃ លោក សក្កដា ជាគូមិត្ត១០០ឆ្នាំ ប្រាកដមែន ដោយមិនអាចលេងសើចបានដូចកន្លងមកនោះទេ។ ភាពច្បាស់លាស់នេះហើយបានធ្វើអោយនាង និងគូដណ្តឹង បានសម្រេចបង្កើតមុខរបរថ្មីៗទុកជាអាជីពថ្មី ក្នុងជីវិតដោយ រៀបចំទទួលរៀបជាក្រុមភ្លេងប្រគំតន្ត្រីតាមរោងការ ហើយបើមានគេជួលក្នុងកញ្ចប់ត្រូវរូវគ្នានោះ នាង មានតារាល្បីៗសហការច្រៀងសម្តែងតែម្ដង ដោយលោកអ្នកអាចទាក់ទង តាមរយៈនាងឬ លោក ឆឹម សក្កដាក៍បាន។

ពេជ្រ សោភា នៅមិនទាន់បង្ហើបថា នាងរៀបការពេលណានោះទេ ស្របពេលតារាក្នុងសិល្បៈខ្លះលើកឡើងថា នាង និងលោក សក្កដា អាចនឹងរៀបការក្នុងឆ្នាំ២០២៣នេះ ព្រោះបើប្រាប់មុនខ្លាចសាប ទុកអោយហ្វេនៗចាំអ៊ុតបន្តទៀត។

ពេជ្រ សោភា ជាតារាចម្រៀងជួរមុខប្រចាំផលិតកម្មហង្សមាស និងរស្មីហង្សមាស តាំងពីជំនាន់មុនៗគេ, នាងបានសាងស្នាដៃច្រើនក្នុងបទចម្រៀងជាកាដូដល់អ្នកស្តាប់ និងដោយសារមានគំនិតចេះអភិវឌ្ឍន៍ខ្លួន សោភា បានក្លាយជាតារាលេចធ្លោយូរឆ្នាំ ព្រោះនាងថែមទាំងចេះនិពន្ធចម្រៀង និងធ្វើជាសាច់ភ្លេងដោយខ្លួនឯងបានទៀតផង។ ពោរពេញដោយសមត្ថភាពនេះហើយ សោភា ត្រូវបានគេចាត់តាំងជាគ្រូបង្វឹកដ៏មានប្រជាប្រិយភាពម្នាក់ផងដែរក្នុងការប្រឡងចម្រៀងនានា។

ចំពោះលោក សក្កដា ក៏មានសមត្ថភាពច្រៀងបាន តែលោកមានរាងសង្ហាមុខមាត់ស្អាត ក៏ក្លាយជាតារាសម្តែងដ៏ពេញនិយម គ្រងស្នាដៃភាពយន្តជាច្រើនក្រោយល្បីឈ្មោះ។ ក្រោយពេលរៀបការរួច តារាពីរដួងនេះ នឹងបង្កើតព្រឹត្តិការណ៍កក្រើកក្នុងសង្គមសិល្បៈជាក់ជាមិនខានក្នុងឆ្នាំ២០២៣៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

×