Monday, April 6, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មកម្តងទៀតហើយ អតីតម្ចាស់មកុដ Miss Grand cambodia 2020 ប៉ូគីមថេង សុតធីតា ក្លាយជាបេក្ខភាពប្រកួត Miss Supranational Cambodia 2023

ភ្នំពេញ ៖ កញ្ញាប៉ូគីមថេង សុតធីតា បានធ្វើឲ្យផ្ទុះការចាប់អារម្មណ៍ម្តងទៀតហើយ បន្ទាប់ពីធ្លាយដំណឹងថា នាងបានដាក់ពាក្យ ប្រកួតកម្មវិធីថ្មីមួយទៀតក្នុងនាមជាបេក្ខជន ម្នាក់ក្នុងចំណោមបេក្ខជនផ្សេងៗទៀត។ នេះជាការចាប់ចិត្តមួយជាថ្មីម្តងទៀតហើយ ក្នុងវិស័យបវរកញ្ញា ដោយសារអតីតម្ចាស់មកុដនេះ គឺខ្លាំងមិនធម្មតាលើកម្រិតប្រឡងសម្រស់ ទាំងបទពិសោធន៍គឺសម្បូរពេញខ្លួន ។ នាងមិនត្រឹមតែមហាជនកម្ពុជាចាត់ថា ជាបវរកញ្ញាពូកែនោះទេ សូម្បីកាលឡើងប្រកួតដល់ក្រៅប្រទេសនៃ ប្រទេសថៃ បានជាប់ដល់វគ្គ១០រូបចុងក្រោយ ហើយឈ្នះពានប្រជាប្រិយភាពមួយទៀតផង។

អតីតMiss Grand Cambodia 2020 និងម្ចាស់ពាន ប្រជាប្រិយភាព លើឆាកអន្តរជាតិ នាង ប៉ូគីម ថេងសុតធីតា បានប្រកាសប្រកួតកម្មវិធីមួយទៀត ដែលជាកម្មវិធីធំលំដាប់មួយ លំដាប់ពិភពលោកMiss Supranational ។ អ្វីដែលរំជើបរំជួលពេលនេះ អតីតបវរកញ្ញា កម្ពុជា ដ៍ពូកែនាង សុតធីតា ប៉ូគីមថេង បានចូលរួមប្រកួតដាកពាក្យប្រកួតដែរ។ ម្ល៉ោះហើយគ្រប់គ្នាភ្ញាក់ផ្អើលហើយ រំពឹងថានាងអាចឈ្នះមកុដ ហើយក្លាយជាបេក្ខភាព ខ្លាំងលើឆាកអន្តរជាតិម្តងទៀត។

គេដឹងថា បន្ទាប់ពីកម្មវិធី ចក្រវាឡ និង Miss Grand គឺការប្រកួត Miss Supranational នេះឯងជាកម្មវិធីធំទាក់ទាញ ប្រជាពលរដ្ឋនានា នៅជុំវិញពិភពលោក ក្នុងការតាមដាន ទស្សនា។ មូលហេតុនេះហើយទើប ធ្វើអោយបេក្ខភាពនីមួយៗ សុទ្ឋតែរើស យ៉ាងផ្ចិតផ្ចង់មិនចាញ់កម្មវិធី២ខាងលើនោះទេ។ ការប្រកាសខ្លួន របស់ម្ចាស់មកុដ សុតធីតា ឃើញថា មានការអបអរ ហើយសុទ្ឋតែយល់ថា នាងសមបំផុតបើបានមកុដ ហើយចេញទៅក្រៅប្រកួត។ អ្នកខ្លះហ៊ានទាំងទាយ ថាធីតា អាចចូលថប ៥នាក់ចុងក្រោយក៍ថាបាន នាងមានទាំងសម្រស់ភាព ឆ្លាតវៃ ចំណេះដឹង និងបទពិសោធន៍ផ្នែកបវរកញ្ញា ពេញខ្លួន។ ធីតា ក៏អាចនិយាយភាសាថៃ អង់គ្លេស និង ភូមាមួយចំនួន នេះជាតែមដែលនាងមាន ហើយក៏ជាចំណុចសំខាន់មួយ សម្រាប់កម្មវិធីដែលនាងដាក់ពាក្យ។ យ៉ាងណា គេរង់ចាំអ៊ុតមើលថា ពេលប្រកួតក្នុងស្រុកនេះ សុតធីតា មានភាពច្បាស់លាស់ កម្រិតណាលើវិញ្ញាសា នីមួយៗនេះឲ្យហ្វេនៗ បានស្រែកហ៊ោរជាថ្មីម្តងទៀត ក្រោយបានទស្សនា។

គួរបញ្ជាក់ថា ម្ចាស់មកុដ Miss Supranational Cambodia 2022 ជាកញ្ញា អ៊ិន លក្ខិណា ដោយនាងមិនបានទទួលជោគជ័យ លើឆាកអន្តរជាតិនោះឡើយ។ នេះជាក្តីសង្ឃឹមមួយទៀត ក្នុងកម្មវិធីខាងលើ ហើយសុតធីតា ក៏រំពឹងថា នាងនឹងបើកឆាកមួយនេះនាំលាភឲ្យកម្ពុជានាពេលខាងមុខជាក់ជាមិនខាន៕ រក្សាសិទ្ធិដោយ ៖ សំណាងSV

×