Monday, April 6, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿន ណាត សម្តែងមោទនភាព ក្រោយទទួលបានឱកាសពិសេសទស្សនកិច្ចផ្ទាល់សេតវិមានប្រធានាធិបតីអាមេរិក

ភ្នំពេញ ៖ ជាស្ត្រីខ្មែរទី១ក្នុងនាមបវរកញ្ញាកម្ពុជា រឿន ណាត បានសម្តែងនូវមោទនភាពចំពោះខ្លួនឯងយ៉ាងខ្លាំង ក្រោយទទួលបានឱកាសពិសេសទស្សនកិច្ចដោយផ្ទាល់សេតវិមានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក។

រឿន ណាត បានបង្ហោះរូបភាពជាច្រើនសន្លឹកអំឡុងពេលទស្សនកិច្ចនេះដោយអមជាមួយនឹងសារថានាងខ្ញុំពិតជាមានកិត្តិយស នឹងមានមោទនភាពខ្លាំងមែនទែន ក្នុងនាមជាកូនខ្មែរ១រូប ដែលមានឱកាសបានមកទស្សនកិច្ចនៅ សេតិវិមាន ស របស់ប្រធានាធិបតេយ្យសហរដ្ឋអាមេរិក, នាងខ្ញុំពិតជាមិនហ៊ានស្រមៃថា ខ្លួនឯងនឹងមកដល់ទីនេះ។

នាងខ្ញុំ សុំថ្លែងអំណរគុណ ដែលផ្តល់កិត្តិយសអោយនាងខ្ញុំក្នុងនាមជា បវរកញ្ញាកម្ពុជា បានមកទស្សនកិច្ចនៅក្នុងទីកន្លែងដ៏អស្ចារ្យមួយនេះ ។
តោះ បងប្អូន ចូលរួមទស្សនា ទីកន្លែងដ៏ស្រស់ស្អាត នៅក្នុង សេតវិមាន្យស របស់ធានាធិបតីសហរដ្ឋអាមេរិក ទាំងអស់គ្នា។

ជាមួយគ្នានេះអ្នកគាំទ្រ រឿន ណាត ជាច្រើនក៏បានសម្តែងក្តីរំភើបចំពោះរូបនាងផងដែរ ក្នុងពេលដែលម្នាក់ៗក៏បានបង្ហាញក្តីស្រមៃចង់ទៅឃើញដោយផ្ទាល់នូវទីកន្លែងមួយនេះដូចគ្នា។
ជាការកត់សម្គាល់ រឿន ណាត បានចាកចេញទៅទឹកដីអាមេរិក ក្នុងនាមជាបវរកញ្ញាកម្ពុជា ក្នុងចំណោមបវរកញ្ញា៣នាក់ផ្សេងទៀត ដើម្បីចូលរួមគាំទ្រ និងទស្សនាដោយផ្ទាល់ការប្រកួតបវរកញ្ញាចក្រវាទ្បកម្ពុជា ដែលបានចូលរួមប្រកួតនៅលើទឹកដីមហាអំណាចមួយនេះ។

ក្រៅពីការចូលរួមលើកទឹកចិត្តការប្រកួតបវរកញ្ញាកម្ពុជាលើឆាកអន្តរជាតិនាពេលនេះ រឿន ណាត ក៏ដូចបវរកញ្ញា៣នាក់ផ្សេងទៀតក៏បានឆ្លៀតឱកាសដើរលេងកំសាន្តតាមទីកន្លែងនានានៅលើទឹកដីអាមេរិកផងដែរ។

នាអំឡុងការប្រកួតនោះ រឿន ណាត ក៏ឆ្លៀយឱកាសខ្លីមួយស្កាត់ជួបអតីតបវរកញ្ញាអាមេរិក ដែលរាប់អានគ្នាយ៉ាងជិតស្និតមួយរូបដែលធ្លាប់ចូលរួមប្រកួតតំណាលនាង៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

×