Monday, April 6, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាង បាន មុន្នីល័ក្ខ បញ្ជាក់ពីទំនាក់ទំនងជាមួយ ម៉ៅ ហាជី ក្រោយមានមន្ទិលស្នេហាក្រៅឆាក

ភ្នំពេញ ៖ ទស្សនិកជន ជាពិសេសបណ្តាអ្នកតាមដានជីវិតតារា បាននាំគ្នាដាក់ការសង្ស័យថា តារាចម្រៀងរួមទ្រនំពីរដួង គឺនាង បាន មុន្នីល័ក្ខ និងលោក ម៉ៅ ហាជី ទំនងជាបង្កើតទំនាក់ទំនងស្នេហាក្រៅឆាកជាមួយគ្នា បន្ទាប់ពីក្រុមអ្នកតាមដានតែងតែឃើញតារាទាំងពីរនេះ បង្ហាញភាពស្និទ្ធស្នាលជាមួយគ្នាជាបន្តបន្ទាប់។

មួយរយ:ចុងក្រោយនេះ គេតែងសង្កេតឃើញនាង បាន មុន្នីល័ក្ខ បានបង្ហាញទំនាក់ទំនងគ្នាបានយ៉ាងល្អ ទាំងការងារសិល្ប: និងការងារក្រៅពីសិល្ប ហើយអ្វីជាពិសេសថែមទៀតនោះ អ្នកទាំងពីរក៏តែងតែបង្ហាញរូបភាពយ៉ាងស្និទ្ធស្នាលតាមបណ្តាញសង្គមជារឿយៗផងដែរ។

ទំនាក់ទំនងយ៉ាងស្និទ្ធស្នាលនេះ ត្រូវបានគេសន្និដ្ឋានថា អ្នកទាំងពីរកំពុងកសាងទំនាក់ទំនងស្នេហាជាមួយគ្នា… ប៉ុន្តែមើលទៅ ទាំង នាង បាន មុន្នីល័ក្ខ និងលោក ម៉ៅ ហាជី ហាក់នៅមិនទាន់មានសេចក្តីក្លាហានបង្ហាញពីទំនាក់ទំនងរបស់ពួកគេជាសាធារណៈនាពេលនេះ ដូចតារាមួយចំនួនទៀតនោះទេ។

យ៉ាងណាពាក់ព័ន្ធបញ្ហានេះ ម្ចាស់បទ សំណព្វចិត្តអូនអើយ នាង បាន មុន្នីល័ក្ខ បានចេញមុខមកបញ្ជាក់ពីទំនាក់ទំនងរវាងនាង និងលោក ម៉ៅ ហាជី ក្រោយជាប់មន្ទិលពីទំនាក់ទំនងក្រៅឆាកនាពេលនេះ, ដោយនាង បាន មុន្នី អះអាងប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកមួយថា ទំនាក់ទំនងនាង និងលោក មៅ ហាជី នាពេលនេះមិនមានអ្វីក្រៅពីមិត្តភក្តិរួមការងារជាមួយគ្នានោះឡើយ។

យ៉ាងណាតារាចម្រៀង បាន មុន្នីល័ក្ខ ទទួលស្គាល់ថា ចាប់តាំងពីរួមការងារជាមួយ លោក ម៉ៅ ហាជី មក នាងមិនដែលឃើញពីចំណុចអវិជ្ជមានរបស់តារាចម្រៀងប្រុសរូបនេះឡើយ គឺរួមការងារយ៉ាងរលូន ខណៈអ្នកទាំងពីរស្គាល់គ្នារយៈពេល៦ឆ្នាំមកហើយ។

នាងបញ្ជាក់ថា ទំនាក់ទំនងនាង និងលោក ម៉ៅ ហាជី នៅពេលនេះ គឺត្រឹមជាមិត្តរួមការងារជាមួយគ្នាប៉ុណ្ណោះ ប៉ុន្តែចំពោះថ្ងៃខាងមុខយ៉ាងណានាងពុំទាន់ដឹងច្បាស់នោះទេ។

ទោះជាយ៉ាងណា មហាជន ពិសេសបណ្តាអ្នកគាំទ្រ ក៏បានរំពឹងថា ទំនាក់ទំនងរបស់ បាន មុន្នីល័ក្ខ និងលោក ម៉ៅ ហាជី នឹងក្លាយជាស្នេហាដ៏ពិតប្រាកដមួយនាពេលអនាគត ខណ:ពេលដែលពួកគេទាំងពីរពិតជាដៃគូរដ៏ស័ក្ដិកសម៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

×