ប្រិយមិត្តពិតជាបានស្កាល់រួចមកហើយ ពីតារាចម្រៀងប្រុសវ័យក្មេងដ៏ដ៏ល្បីឈ្មោះ និងកំពុងទទួលការគាំទ្រយ៉ាងខ្លាំង ក្នុងចំណោមយុវវ័យ គឺលោក ថុល សុភិទិ ដែលជាអតីតបេក្ខជនជើងខ្លាំង មានភាពលេចធ្លោមួយរូប នៅក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodia Idol រដូវកាលទី៤។
យ៉ាងណាមិញ បើងាកមកមើលពីជីវិតឯកជនរបស់តារាចម្រៀងប្រុសរូបនេះវិញ ឃើញថា ពេលនេះ ភិទិ កំពុងបង្ហាញទំនាក់ទំនងស្នេហ៍យ៉ាងផ្អែមល្ហែម ជាមួយអ្នកមេម៉ាយកូន១រូបស្រស់ស្អាត និងជាអ្នកជំនួញអនឡាញដ៏ល្បីម្នាក់ឈ្មោះថា ម៉ានីន។ តែទន្ទឹមនឹងចំណងស្នេហ៍បើកចំហរនេះផងដែរ អ្នកទាំងពីរក៏ធ្លាប់ចែកផ្លូវគ្នាម្តងរួចហើយ ដោយសាររងនូវពាក្យរិះគន់ផ្សេងៗ ពីអ្នកលេងបណ្តាញសង្គមមួយចំនួន ជុំវិញរឿងស្នេហារបស់ពួកគេ។ តែទោះជាយ៉ាងណា ពួកគេទើបប្រកាសត្រូវគ្នាវិញ ក្នុងឱកាសឆ្លងឆ្នាំថ្មី។
ដោយឡែក ថ្មីៗនេះ មហាជន ជាពិសេសហ្វេនៗ ពិតជាមានការភ្ញាក់ផ្អើលខ្លាំងតែម្តង ខណៈសុខៗ ស្រាប់តែសង្សារ ភិទិ បែរជាគិតខ្លី និងកំពុងត្រូវបានសង្គ្រោះបន្ទាន់ នៅក្នុងមន្ទីរពេទ្យ។ ជុំវិញរឿងនេះ គេក៏ពុំបានដឹងថា នាងឈឺចាប់រឿងស្នេហាជាថ្មី ឬមានបញ្ហាអ្វីផ្សេងនោះទេ។
តែអ្វីដែលមិននឹកស្មានដល់នោះ គឺនាងប៉ុនប៉ងគិតខ្លីបែបនេះ ពុំមានមកពីរឿងស្នេហានោះទេ តែជាបញ្ហាក្នុងគ្រួសារផ្ទាល់របស់នាងប៉ុណ្ណោះ ជាពិសេសប្អូនពៅរបស់នាងនិយាយមិនស្តាប់ ប្រព្រឹត្តទង្វើមិនល្អក្នុងសង្គម។ ជាក់ស្តែង ទន្ទឹមនឹងនាងកំពុងសម្រាកក្នុងមន្ទីរពេទ្យ ប្អូនស្រីរបស់នាង បានចូលសរសេរសារជំនួស ដោយបញ្ជាក់ប្រាប់យ៉ាងដូច្នេះថា៖ «ខ្ញុំនិចប្អូននីន អ្នកឆាតមកគាត់គាត់អត់បានតបទេគាត់គេងពេទ្យ2ថ្ងៃហើយ អាណិតណាស់មិនដែលត្អូញត្អែរ ខ្លួនជាស្រីទេតែការងារ100ជំពូកស្អីក៏ធ្វើដែរ មិនដែលអោយគ្រួសារ និងអ្នកជុំវិញខ្លួនពិបាកទេ ការងាររកស៊ីច្រើន ឆ្លៀតឡាយលក់ដល់យប់ទាំងខ្លួនឈឺ + ប៉ាឈឺធ្ងន់ + ប្អូនពៅដើរលេងបាត់ពីផ្ទះ និងបញ្ហាតូចៗខ្លះៗមួយចំនួនទៀត គិតច្រើនស្រ្តេស ធ្វើអីមិនចេញគាត់លេបថ្លាំសម្លាប់ខ្លួនតែបញ្ជូនមកពេទ្យទាន់ ឥឡូវអត់ដឹងខ្លួនទេ ជីបចម្តងឡើងម្តងចុះ ខ្សោយខ្លាំងពេទ្យថាអាចប្រឈមនឹងគាំងបេះដូង ត្រូវនៅពេទ្យតាមដានបន្តទៀត…»។
ប្អូនស្រីរូបនោះ ក៏បានយកវីដេអូបងស្រីខ្លួន (ម៉ានីន) សរសេរឲ្យដឹងទៀតថា «ចូលកន្លែងរូបថតឃើញវីឌីអូមួយនេះ កាន់តែខ្លោចផ្សារអាណិតបងណាស់ នីនអើយនីន ហត់ខ្លាំងប៉ុណ្ណាក៏មិនត្អូញត្អែរ ក៏មិនអោយអ្នកណាដឹងមកពិបាកជាមួយទេ សុខចិត្តលួចយំម្នាក់ឯងយកទឹកភ្នែកកំដរខ្លួនឯង»។
ចំណែក ថុល ភិទិ វិញ បានបង្ហោះសារជូនពរគូស្នេហ៍ឲ្យឆាប់សះស្បើយឡើងវិញ ដោយបានពោលពាក្យបួងសួងយ៉ាងដូច្នេះថា៖ «សូមព្រះតាមថែរក្សាមនុស្សខ្ញុំស្រលាញ់ផង»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង















