Monday, April 6, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្លាយជាតួអង្គសម្តែងរឿងប្រវត្តិជីវិតពិត ទុក្ខស្រីប្តីព្រាត់ តារាស្រករក្រោយ ឈិន មុនីនាថ កាន់តែធ្វើឱ្យផលិតករភ្លឺភ្នែក

ភ្នំពេញ ៖ កូនស្រីរបស់តារាចម្រៀងជើងចាស់ ឈិន កុសល គឺ កញ្ញា ឈិន មុនីនាថ បានក្លាយជាតារាសម្តែងដ៏មានភាពលេចធ្លោក្នុងពេលបច្ចុប្បន្ន ដោយតារាវ័យក្មេងរូបនេះ បានដណ្តើមតំណែងតួឯកភាពយន្តជាច្រើនរឿង ហើយបានចាប់ផ្តើមធ្វើឱ្យគេមើលឃើញថា នាងពិតជាស័ក្ដិសមធ្វើជាតារាភាពយន្ត ខណ:ដែលនាងបានប្រើប្រាស់តិចនិចសម្តែងពូកែចូលតួ ដាក់អារម្មណ៍ បានល្អគ្រប់ស្ថានភាព។

ក្រោយពេលដាក់សម្ពោធជាផ្លូវការ ចម្រៀងភាពយន្ដ «ទុក្ខស្រីប្តីព្រាត់» កាលពីព្រលប់ ថ្ងៃទី៧ មករា ២០២៣ ដែលជាសាច់រឿងប្រវត្តិសាស្ត្រ ជីវិតពិតរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានញ៉ាំងឱ្យ កញ្ញា ឈិន មុនីនាថ ដែលជាតួអង្គ សំខាន់តួឯងធំ លេចធ្លោឡើង ហើយធ្វើឱ្យមហាជនសាទរយ៉ាងខ្លាំង។

ការលេងទឹកមុខកម្សត់ បង្ហូរទឹកភ្នែក ដាក់អារម្មណ៍ទៅក្នុងស្ថានភាពសាច់រឿង សម្ដែងជាម្តាយ គឺពិតជាស្តែងឱ្យអ្នកទស្សនា ទទួលអារម្មណ៍អួលដើម.ក ស្លុងទៅក្នុងស្ថានភាពនៃខ្សែភាពយន្ត និងការសម្ដែងរបស់នាង។

ការសម្ដែងប៉ិនប្រសប់របស់តារាស្រីវ័យក្មេង សាច់.សស្អាត រូបនេះ ត្រូវបានផលិតករម្នាក់ៗ ពេញចិត្ត និងបើកភ្នែកធំៗភ្ញាក់ផ្អើលដោយមិននឹកស្មាន ព្រោះថា ខ្សែភាពយន្តចម្រៀងនេះមិនធម្មតាទេ ឈិន មុនីនាថ នាងដើរតួតំណាងភរិយារបស់ប្រមុខរាជរដ្ឋាភិបាល គឺសម្ដេចតេជោ ហ៊ុន សែន។

ឈិន មុនីនាថ មិនត្រឹមតែចេះសម្តែងនោះទេ តែនាងក៏ចេះច្រៀងពូកែកាត់ទៅរកលោកឪពុក គឺលោក ឈិន កុសល៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

×