Monday, April 6, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កញ្ញា ល្អ ហួស ត្រៀមចូលរួមប្រកួតកម្មវិធី Miss Preteen International Cambodia សម្រេចគោលដៅដំបូង ដើម្បីតំណាងកម្ពុជាបន្តទៅមុខទៀត

ភ្នំពេញ ៖ យុវតី ល្អ ហួស ដែលជាកូនស្រីតែមួយរបស់នាង ដេននី ក្វាន់ ត្រៀមនឹងចូលរួមការប្រកួតប្រជែងកម្មវិធីប្រឡងសម្រស់ Miss Preteen International Cambodia នាពេលខាងមុខនេះ ស្របទៅនឹងទិសដៅដែលនាងគ្រោងទុក ក្នុងដំណើរឆ្ពោះទៅកាន់ការប្រកួតកញ្ញាឯកចក្រវាទ្បនាពេលអនាគត។
នេះបើតាមអ្នកនាង ដេននី ក្វាន់ បានប្រកាសតាមបណ្តាញសង្គមរបស់ខ្លួនថា ឆ្នាំ2023នេះ កូនស្រីរបស់ខ្ញុំ «ល្អ ហួស» ដាក់ពាក្យប្រកួត Miss Preteen International Cambodia ហើយ សូមពុកម៉ែបងប្អូនជួយគាំទ្រផង។

ការប្រកាសខាងលើនេះ បានធ្វើឱ្យមហាជនជាច្រើនសម្តែងការអបអរ និងគាំទ្រ ខណ:ពេលមហាជនរំពឹងថា យុវតី ល្អ ហួស នឹងអាចដណ្តើមមកុដក្នុងកម្មវិធីនេះជាមិនខានឡើយ ដើម្បីឈានឆ្ពោះទៅកាន់ការប្រឡងយកមកុដដ៏ធំប្រចាំប្រទេស។

កញ្ញា ល្អ ហួស ត្រូវបានក្រុមគ្រួសារដាក់គោលបំណងឱ្យនាងចូលរួមតំណាងកម្ពុជាក្នុងកម្មវិធី Miss universe នាពេលអនាគត នៅពេលនាងចម្រើនវ័យធំពេញរូបរាងនោះ មកដល់ពេលនេះ ក្រុមគ្រួសាររបស់នាងបានស្វះស្វែងធ្វើការបណ្តុះបណ្តាលជំនាញសិល្ប:មួយចំនួន ដើម្បីឱ្យនាងចូលរួមក្នុងកម្មវិធីប្រកួតប្រជែងផ្នែកសម្រស់នាពេលបច្ចុប្បន្ន និងទៅអនាគត។

ក្រុមគ្រួសាររបស់ កញ្ញា ល្អ ហួស បានជួលគ្រូខ្មែរ និងគ្រូបរទេសមកបង្វឹកភាសាអង់គ្លេសដល់នាង ធ្វើយ៉ាងណាឱ្យចេះនិយាយបានល្អ ក្នុងរយៈពេលនេះ រហូតទៅដល់ពេលដែលនាងពេញវ័យ និងផ្គត់ផ្គង់ចំណេះដឹងក្នុងស្រុក និងក្រៅស្រុកដល់នាង ។

សំខាន់ជាងនេះ នាង ល្អ ហួស ក៏តែងតែញ៉ាំវីតាមីនជំនួយឆ្អឹង និងហែលទឹកជារៀងរាល់សប្តាហ៍ ដើម្បីកាយសម្បទាលូតលាស់ពេញវ័យ លូតកម្ពស់ប្រហាក់ប្រហែលនឹងបវកញ្ញាបរទេស។
ពេលនេះ នាង ល្អ ហួស ក៏ត្រូវការសិក្សា និងស្វែងយល់ពីវប្បធម៌ អរិយធម៌របស់ខ្មែរឱ្យបានច្បាស់លាស់ ព្រមជាមួយនឹងការហាត់រៀនជំនាញសិល្ប:មួយចំនួនទៀត ក្នុងគោលដៅចូលរួមការប្រកួតសម្រស់ធំ និងអាចក្លាយជាបវរកញ្ញាតំណាងកម្ពុជានាពេលអនាគត សម្រាប់ការប្រកួតនៅលើឆាកអន្តរជាតិ ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

×