Monday, April 6, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វង់ល្ខោនលោក អុល សំអាង ប្តេជ្ញាសម្តែងរក្សាទម្រង់ដើម ខណៈក្រុមខ្លះព្យយាមសម្តែងក្លាយ

ភ្នំពេញ ៖ ក្រុមល្ខោនបាសាក់ អុល សំអាង វង់ទី១រាជធានីភ្នំពេញ បានធ្វើការប្តេជ្ញាចិត្តរក្សាការសម្តែងតាមទម្រង់ដើម ក្នុងពេលបច្ចុប្បន្នមានវង់ល្ខោនខ្លះបានព្យយាមសម្តែងក្លាយ ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីមហាជន។

លោក អុល សំអាង បានសម្តែងក្តីបារម្ភយ៉ាងខ្លាំង ក្នុងពេលដែលលោកបានឃើញការសម្តែងនៃវង់ល្ខោនមួយចំនួន បានសម្តែងខុសឆ្គងច្រើនពីទម្រង់ល្ខោនបាសាក់ខ្មែរ ក្នុងពេលដែលក្រុមរបស់លោកបានព្យាយាមរក្សា និងផ្សព្វផ្សាយពីទម្រង់ដើមនៃល្ខោនបាសាក់។
យ៉ាងណា បើទោះបីជាមានការលំបាក និងការខ្វះខ្វាតខ្លះនៅក្នុងក្រុមក៏ដោយ ប៉ុន្តែលោក អុល សំអាង នៅតែប្តេជ្ញាចិត្តរក្សានៃការសម្តែងតាមទម្រង់ដើម សម្រាប់ក្រុមរបស់លោកដដែល។

លោក អុល សំអាង បានលើកឡើងថា ក្រុមសិល្ប:អុលសំអាង បានខិតខំចូលរួមអភិរក្ស អភិវឌ្ឍ មរតកសម្បត្តិវប្បធម៌អារ្យធម៌ខ្មែរ។
លោកបញ្ជាក់ថា ទម្រង់ល្ខោនបាសាក់ខ្មែរបុរាណខ្មែរ បច្ចុប្បន្ននេះ កំពុតែក្លាយ ប៉ុន្តែសិល្បៈអុលសំអាងរាជធានីភ្នំពេញ កំពុងខិតខំប្រឹងប្រែងថែរក្សា ផ្សព្វផ្សាយចែករំលែក សម្ដែងឲ្យចំទម្រង់ល្ខោនបាសាក់ខ្មែរ ទាំងសម្លៀកបំពាក់ ពាក្យសម្ដី និយាយឲ្យបានចំទម្រង់ល្ខោនបាសាក់ ។
លោកថា ការអភិរក្ស អភិវឌ្ឍន៍ ចំទម្រង់ត្រូវការប្រយ័ត្នប្រយែងបំផុត ក្រុមអុលសំអាងរាជធានីភ្នំពេញ ពីមួយឆ្នាំទៅមួយឆ្នាំពង្រឹងសមត្ថភាពសិល្បករ សម្តែងប្រកាន់វិន័យ សីលធម៌សិល្បៈមិនបណ្តែតបណ្តោយឲ្យសិល្បករ សម្តែងគ្មានសណ្ដាប់ធ្នាប់ មិនល្អនោះទេ ។

បើតាមលោក អុល សំអាង កត្តាទាំងនេះហើយ ដែលយើងជាសិល្បករ ត្រូវតែគុណភាព ប្រសិទ្ធភាពសម្តែងឲ្យកាន់តែរីកចម្រើនប្រសើរ ដើម្បីបម្រើមហាជនខ្មែរ ដូច្នេះហើយក្រុមល្ខោនអុលសំអាងរាជធានីភ្នំពេញកំពុង តស៊ូសម្តែងយ៉ាងសកម្ម រិះរកមធ្យោបាយ បច្ចេកទេសសម្តែងថ្មីៗ ប្លែកៗបម្រើអារម្មណ៍ ក្នុងពេលចេញទៅសម្ដែងតាមកម្មវិធីផ្សេងៗ ។

លោក អុល សំអាង ក៏សូមអរគុណសមានចិត្តបងប្អូន ជួយជាមតិយោបល់បន្ថែម ក្នុងការកែប្រែចំណុចដែលក្រុមយើងខ្ញុំ មានខ្វះចន្លោះសូមបងប្អូន ប្រិយមិត្តមហាជនខ្មែរ ជួយជ្រោមជ្រែងចូលរួមផ្សព្វផ្សាយល្ខោនបាសាក់ខ្មែរយើង កុំឲ្យធ្លាក់ចុះ ។
ជាការកត់សម្គាល់ ដោយសារមានស្នាដៃក្នុងការសម្តែងក្រុមល្ខោនលោក អុល សំអាង តែងតែត្រូវបានផ្តល់ឱកាសឲ្យចូលសម្តែងល្ខោនជាបន្តបន្ទាប់ នៅក្នុងការចាក់ផ្សាយតាមស្ថានីយ៍ទូរទស្សន៍ជាតិ ដើម្បីចូលរួមផ្សព្វផ្សាយ និងអភិវឌ្ឃ និង អភិរក្សទម្រង់សិល្បៈបុរាណខ្មែរមួយនេះ។
អ្វីជាការកត់សម្គាល់ថែមទៀតនោះ ក្រុមល្ខោនរបស់លោកតែងតែទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់ទស្សនិកជន នៅពេលក្រុមរបស់លោកចេញសម្តែង តាមបណ្តាលរាជធានី ខេត្តម្តងៗ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

×