Monday, April 6, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឌីជេ ក្តឹប វាយបកចំៗទៅកាន់នាយ កណ្តុរ ក្រោយចូលខំមិនប្រើពាក្យមិនសម

ភ្នំពេញ ៖ តារាចម្រៀងឌីជេ ក្តឹប បានធ្វើការវាយបកចំៗទៅកាន់នាយ កណ្តុរ បន្ទាប់ពីតារាចម្រៀង និងកំប្លែងរូបនេះបានប្រើពាក្យពេចន៍ មិនសមរម្យមួយមកកាន់រូបលោក តាមរយៈការខំមិនតាមបណ្តាញសង្គមហ្វេសប៊ុក។
“ឈប់ជក់នៅអញមានឲ្យកូវ” ពាក្យពេចន៍របស់នាយ កណ្តុរ មួយនេះ បានធ្វើឲ្យឌីជេ ក្តឹប ហាក់ក្តៅចុងប្រមុះហើយបានវាយបកចំៗទៅវិញ ខណះពេលដែលលោកចាត់ទុកថា ពាក្យពេចន៍នេះគឺជាការប្រមាថមើលងាយ ដោយលោកមិនអាចទប់អារម្មណ៍បានឡើយ។
ឌីជេ ក្តឹប បានបង្ហោះសារនៅលើគណនេយ្យហ្វេសប៊ុករបស់ខ្លួនថា និយាយត្រង់ទោះជក់ឬមិនជក់វាគឺជាសិទ្ធិរបស់ខ្ញុំ លុយរបស់ខ្ញុំ(#ខ្ញុំអត់បានសុំលុយបងទៅជក់ទេ)ទី១.។

ទី២.មើលភាសានិយាយរបស់បងដូចជាអ្នកថែរក្សាទុកនូវសារធាតុញៀនដ៏ជំនាញអ៊ីចឹង(មិនបាច់និយាយដល់រកស៊ី).។ ទី៣.តើបងចង់ឲ្យខ្ញុំរំលឹករឿងបងសុំគេជក់គេមិនឲ្យជក់(ព្រោះបែកកូរគេពេក) និងរឿងបងលូកថ្លើមពួកម៉ាក(យកប្រពន្ធពួកម៉ាក) ជាសាធារណៈអត់បង…???។

លោកថា មនុស្សខ្ញុំស្រួលទេ(រាប់អានដឹងរាប់អាន/លេងសើចដឹងលេងសើច/ហើយបើមើលងាយ ខ្ញុំក៏អត់ទុកមុខអោយដូចគ្នា។ និយាយឲ្យសាមញ្ញទៅធ្លាប់ធ្វើជាឆ្កែស៊ីអាចម៍ដូចគ្នាទេតើ ចាំបាច់និយាយមើលងាយឆ្កែដូចគ្នាធ្វើអី(មិនចឹង) សុំទោសផង!១ដៃនេះធ្ងន់បន្តិចហើយ ព្រោះអូនជាអ្នកមើលងាយបងមុនណាឌីជេកណ្តុរ ។

ជាការកត់សម្គាល់ ក្រោយពីការបញ្ចេញសារវាយបក ឌីជេ ក្តឹប ខាងលើនេះគេឃើញមានមិត្តភក្តិរបស់លោកជាច្រើនបានចូលទៅធ្វើការខំមិន ដោយម្នាក់ៗបានគាំទ្ររូបលោក ក្នុងពេលដែលពួកគេហាក់មិនបានគាំទ្រនូវការប្រើពាក្យពេចន៍ដែលនាយ កណ្តុរ បានប្រើនាពេលនេះឡើយ។
ទោះជាយ៉ាងណារហូតមកទល់នាពេលនេះគេនៅមិនទាន់ឃើញមានការឆ្លើយតបបែបណាពីនាយ កណ្តុរ នៅឡើយទេ បើទោះបីជាការបង្ហោះសាររបស់ ឌីជេ ក្តឹប នាពេលនេះក៏ត្រូវបាន Tag ចំឈ្មោះគណនេយ្យហ្វេសប៊ុករបស់នាយក៏ដោយ៕ រក្សាសិទ្ធិដោយ ៖ សំណាងSv

×