រាជធានីមូស្កាត (Muscat)៖ នាវាដឹកប្រេងមួយគ្រឿង បានរងការវា.យប្រ.ហារ ពីយន្ដហោះគ្មានមនុស្សបើក ឬ ដ្រូន នៅឆ្នេរសមុទ្រអូម៉ង់ ប៉ុន្ដែមិនទាន់មានភាគីណាមួយ បានទទួលខុសត្រូវ ចំពោះការវា.យប្រ.ហារនោះឡើយ។
សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ថា សហរដ្ឋអាមេរិក បានចោទប្រកាន់ទៅលើអ៊ីរ៉ង់ ជាអ្នកវា.យប្រ.ហារ ទៅលើនាវាដឹកប្រេងមួយគ្រឿង ដែលមានទំនាក់ទំនងជាមួយនឹងមហាសេដ្ឋីអ៊ីស្រាអែល ដោយការប្រើប្រាស់ដ្រូន។
លោក ជេក ស៊ូលលីវ៉ាន់ (Jake Sullivan) ទីប្រឹក្សាសន្ដិសុខជាតិ ប្រចាំសេតវិមាន បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ដោយសំអាងទៅលើដ្រូន ថា «យើងជឿង ថា អ៊ីរ៉ង់ ទំនងជាវា.យប្រ.ហារ ទៅលើនាវាដឹកប្រេងនោះ»។

បើតាមបញ្ជាការកណ្ដាលសហរដ្ឋអាមេរិក (Centcom) បានអះអាងថា ការវា.យប្រ.ហារនេះ បានកើតឡើង កាលពីវេលាម៉ោង១៨ ថ្ងៃអង្គារ (វេលានៅក្នុងតំបន់) នៅឆ្នេរសមុទ្រអូម៉ង់។
លោកឧត្ដមសេនីយ៍ អេរីក គូរិលឡា (Erik Kurilla) មេបញ្ជាការ Centcom បានបញ្ជាក់ កាលពីថ្ងៃពុធ ថា «ដ្រូនបានវា.យប្រ.ហារទៅលើនាវាស៊ីវិល នៅលើច្រកសមុទ្រដ៏សំខាន់ ហើយវាជាការបង្ហាញ អំពីអស្ថិរភាពជាថ្មី ដោយសារសកម្មភាពដ៏អាក្រក់របស់អ៊ីរ៉ង់ នៅក្នុងតំបន់។ នាវាដឹកប្រេង Pacific Zircon នេះ ដោតទង់ជាតិលីបង់ ហើយធ្វើប្រតិបត្ដិការដឹកជញ្ជូន នៅប៉ាស៊ីហ្វិកខាងកើត និង មានមូលដ្ឋាន នៅសិង្ហបុរី៕ រក្សាសិទ្ធិដោយ ៖ សារាយSN









