ស៊ូដង់ ៖ ការប៉ះទង្គិចគ្នាដោយហិ.ង្សារយៈពេលពីរថ្ងៃនៅប្រទេសស៊ូដង់ ដែលបញ្ហាចោទជុំវិញបញ្ហាជម្លោះដីធ្លីនៅរដ្ឋ ប៊្លូ នីល (Blue Nile) ភាគខាងត្បូង ដោយជនជាតិភាគតិចទាមទាររកយុត្តិធម៌ជូនពួកគេ, ហើយការប៉ះទ.ង្គិចនេះបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ១៥០នាក់បានស្លា.ប់។
បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០២២ ឱ្យដឹងថា ការប៉ះទង្គិចគ្នានៅរដ្ឋ Blue Nile បានផ្ទុះឡើងដោយការឈ្លោះ.ប្រកែកគ្នាលើបញ្ហាដីធ្លី រវាងសមាជិកក្រុមជនជាតិ ហ៊ូសា (Hausa) និងក្រុមជនជាតិមួយផ្សេងទៀត, ដោយអ្នកស្រុករាយការណ៍ថា មនុស្សរាប់រយនាក់បាននាំគ្នារត់ភៀសខ្លួន ដើម្បីគេចចេញពីការបា.ញ់ប្រ.ហារដោយកាំភ្លើងយ៉ាងខ្លាំងក្លា ខណៈផ្ទះរបស់ពួកគេរងនូវភ្លើងឆាបឆេះ។
ការប្រយុទ្ធគ្នាបានផ្តោតលើតំបន់ វ៉ាត អាល់ មាហ៉ី (Wad al-Mahi) ចម្ងាយ ៥០០គីឡូម៉ែត្រ ពីភាគខាងត្បូងនៃរដ្ឋធានី ខាទុំ (Khartoum) របស់ប្រទេសស៊ូដង់។
ប្រធានមន្ទីរពេទ្យក្នុងតំបន់ លោក អាប់បាស់ ម៉ូសហ្សា (Abbas Moussa) បានឲ្យដឹងថា មនុស្សសរុប ១៥០នាក់ រួមមានទាំងស្រ្តី កុមារ និងមនុស្សចាស់ ត្រូវបានស.ម្លាប់ នៅចន្លោះថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ, រីឯមនុស្ស ៨៦នាក់ផ្សេងទៀត បានរងរបួសក្នុងអំពើហិ.ង្សានេះ។
អំពើហិ.ង្សាដ៏អាក្រក់បំផុតនេះ បានកើតឡើងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បង្កឲ្យមានការតវ៉ាកាលថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយក្រុមមនុស្សបានដើរជាក្បួនតាមដងផ្លូវនៃទីក្រុង ដាម៉ាហ្ស៉ីន (Damazin) នៃរដ្ឋ Blue Nile ហើយពួកគេបានស្រែកពាក្យស្លោកថ្កោលទោសចំពោះជ.ម្លោះ ដែលបានសម្លា.ប់មនុស្សរាប់រយនាក់បែបនេះ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN











