ភ្នំពេញ ៖ កាលពីយប់ថ្ងៃទី២០ តុលា ឆ្នាំ២០២២ នាទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី បានបើកប្រកួតឈុតតំណាងជាតិ ប្រទេសនីមួយៗ លើវេទិកាប្រកួតប្រជែង MGI 2022 ដែលការប្រកួតប្រជែងនេះប្រមូលផ្តុំដោយស្រីស្អាតមកជែងគ្នាជាច្រើនសរុប ៨៨ប្រទេស។
បើនិយាយពីការច្នៃម៉ូដ ឈុតតំណាងជាតិនីមួយវិញ ឃើញថា មានភាពទាក់ទាញម៉ូដម៉ាកប្លែកៗទស្សនាយ៉ាងជក់ភ្នែក, ប្រទេសក្នុងតំបន់អាស៊ាន រួមទាំងកម្ពុជាផងនោះ ឃើញថា មានការចាប់អារម្មណ៍ពីប្រជាជននៅជុំវិញពិភពលោកយ៉ាងខ្លាំង ដោយឈុតប្រទេសអាស៊ាននីមួយៗ ឃើញប្លែកៗ បញ្ជាក់ពីអត្ថន័យ ម្យ៉ាងៗម្នាក់នៃប្រទេសរៀងខ្លួន។
សម្រាប់ប្រទេសកម្ពុជា ទទួលបានការទាក់ទាញ ត្រង់បេក្ខភាពយើងចេះលេងកាយវិការលើឆាក ច្នៃប្រឌិតការសម្តែងរបស់ខ្លួនបានល្អខ្លាំងណាស់ សូម្បីអ្នកមើលក៏ជក់ចិត្តលាន់មាត់ថា អស្ចារ្យដែរ។ មានឈុតមួយ កម្ពុជាគ្រងឈុតគោព្រៃ ខេត្តមណ្ឌលគិរី ឃើញថា អ្នកខុម្មិនភាគច្រើនសរសើរ ពេជ្រ វត្តី សារ៉ាវ៉ូឌី ដែលធ្វើបានល្អ។
តាមរយៈ Reaction Video របស់អ្នកគាំទ្របរទេសមួយចំនួនបានយល់ច្រឡំថា ឈុតតំណាងជាតិ របស់ Miss Grand Cambodia យើងកាលពីយប់មិញជាឈុត ក្របី “Buffalo”។ ខ្លះក៏ហៅថា ឈុត “Buffalo Drinks Coffee” “ក្របីផឹកកាហ្វេ” , ហើយភាគច្រើនពួកគាត់ពេញចិត្តនៅពេលដែល ពេជ្រ វត្តី សារ៉ាវ៉ូឌី សម្តែងជាមួយនឹងភាពស្វាហាប់ និងឆ្លាតវៃ។
ដូច្នេះ នេះជាអត្ថន័យនៃឈុត : គោលបំណងចង់បង្ហាញពីខេត្តប៉ែកភូមិភាគឦសាននៃប្រទេសកម្ពុជា ដែលសម្បូរទៅដោយដំណាំកាហ្វេដ៏ល្បីល្បាញ ដែលមានរសជាតិឆ្ងាញ់ផ្តាច់គេនៅក្នុងប្រទេសកម្ពុជា រីឯគ្រឿងតែងកាយ គឺបង្ហាញពីរូបគោព្រៃជាសត្វតំណាងប្រទេសកម្ពុជា ជាសត្វកម្រនិងជិតផុតពូជ ហើយស្អាតគួរឱ្យស្រឡាញ់។ ឈុតនេះទាំងមូលចង់បង្ហាញដល់ពិភពលោកឲ្យស្គាល់ពីធនធានកម្រ និងសម្បត្តិអត្តសញ្ញាណជាតិរបស់ប្រទេសកម្ពុជា។
កម្ពុជាយើងឆ្នាំនេះធ្វើបានល្អដូចឆ្នាំមុន ដោយបានជាប់លេខ១ ឈុតហែលទឹក ១ហើយ, ទើសតែម្យ៉ាងឈុតតំណាងជាតិ មានអ្នកកគាំទ្រមួយចំនួន មិនសូវពេញចិត្ត។ សូមជួយបោះឆ្នោតគាំទ្របេក្ខភាពកម្ពុជាយើង បានឡើងវគ្គទៅមុខទៀត អោយពិភពលោកភ្ញាក់ផ្អើលផង។ ពេជ្រ វត្តី សារ៉ាវ៉ូឌី ដ្បិតនាងទទួលស្គាល់ថា ស្ទើរការនិយាយអង់គ្លេស តែនាងធ្លាប់និយាយថា នាងអាចបម្រើតួនាទីជា MGI ដោយភាពក្លាហាន និងតស៊ូគ្រប់បែបយ៉ាងមិនឲ្យចាញ់គេ, ម្ល៉ោះហើយគ្រប់ពេលដែលនាងសម្តែងលើឆាក ទទួលបានការសរសើរខ្លាំងពីគណៈកម្មាការ និងមហាជន នៅទូទាំងពិភពលោកថា កម្ពុជាមានជើងខ្លាំងគួរឲ្យតាមដាន ទាំងស្អាតឆ្លាតយល់ការងារ និងការដើរកាច់រាងជះដោយភាពទាក់ទាញ។
សូមបន្តលើកទឹកចិត្តបេក្ខភាពរបស់កម្ពុជា បន្ទាប់ពីឃើញ ពេជ្រ វត្តី សារ៉ាវ៉ូឌី នាងខំប្រឹងប្រែង, ដូច្នេះហើយជួយ Vote បន្តទៀត ដើម្បីឡើងវគ្គបន្ត៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM


















