ភ្នំពេញ ៖ កញ្ញា នីតា វរវង្ស ជាតួសម្តែងគួអោយចាប់អារម្មណ៍ម្នាក់ដែរនៃខ្សែចម្រៀងជីវិតក្មេងវត្ត។ ក្រោយបានទស្សនា ទស្សនិកជនសុទ្ឋតែបានលើកសរសើរ ពីតិចនិចចូលតួ។ បែបនេះហើយ តារាស្រីរូបនេះ រមែងផលិតករកម្រមើលរំលងហើយឆក់ឱកាស ថតសម្តែងសុទ្ឋតែផលិតកម្មល្បី។ បើទោះជាវ័យល្មមសម ដល់ពេលជ្រើសរើសគូ តែនីតា ហាក់មិនទាន់ហ៊ានប្រាថ្នាព្រោះនាងនិយាយថា ១ជាតិការម្តងទេ។ ដូចនេះគូរើសដោយហ្មត់ចត់ យើងមនុស្សីចំណាយមាត់ញាតិណាស់បើ ភ្លាត់។
នៅមុននេះ នីតា វរវង្សបានធ្វើបិធីខួបកំណើត ក្នងវ័យ២៥ឆ្នាំដោយ មានអ្នកម្តាយ សាច់ញាតិ និងអ្នកជិដិតបានបង្ហាញវត្តមានចូលរួមជូនពរ។ ខ្លះជូនជាកាដូ បាច់ផ្កា និងរបស់របរផ្សេងៗ។ នេះជារៀបចំឲ្យមានសិរីសួស្តីបន្តទៀតនៅក្នុងដំណើរជីវិតរស់នៅ បើទោះជាពិធីនោះ មិនសូវចូលរួមដោយ តារាច្រើនដួងមែនតែ វរវង្សហាករីករាយជាមួយបរិយាកាសរីករាយ។ បើតាមម្តាយនាងប្រាប់ថា ចង់ឲ្យកូន មានគ្រួសារដែរ ព្រោះវ័យល្មមហើយ ដែលពិចារណា។ កន្លងមកមានអ្នកសួរនាំ តែនីតា ហាក់មិនត្រូវចិត្តឬខ្លាចប៉ះអ្នកមិនល្អក៍ថាបាន។ ដូចនេះគូស្នេហា ទុកឲ្យកូនសម្រេចយើងចាស់ទុំ ត្រូវតែមើលតាមក្រោយ ថាបែបណា។
ក្រោយចបពិធីខួបកំណើតមួយតង នាងក៏បន្តដំណើរ ជប់លៀងមួយតង់ទៀត។ វរវង្សនិយាយថា ក្រោមការរាប់អាននាងនិងបងប្អូនបានចូលច្រៀង រាំបែបលក្ខណៈគ្រួសារនៅ Best BestKTV ដោយទីតាំងមួយ ត្រូវបានថៅកែហាងគាត់ផ្តល់កិត្តិយសចូលរួម និងច្រៀងរាំយ៉ាងសប្បាយក្នុងបន្ទប់ប្រកបដោយ បរិយាកាសស្អាតទូលាយ និងមានការគាំទ្រយ៉ាងច្រើនពីសិល្បករ និងភ្ញៀវគ្រប់ស្រទាប់។
នីតា វរវង្ស ច្រើនតែដើរតួកាចឆ្នាស់ឆ្នើម ព្រោះត្រេមុខនាងសម ហើយរមែងធ្វើបានល្អរហូតអ្នកដឹកនាំសរសើរ។ នាងធ្លាប់បង្ហាញស្នាដៃរឿងជាច្រើនជារឿងភាគ តាមកញ្ចក់ទូរទស្សន៍ ដូចជាហង្សមាស ភីអិនអិន បាយ័ន ។ ថ្មីៗនេះនាងធ្វើឲ្យទស្សនិកជនសរសើរ ក្រោយសម្តែងបទចម្រៀង «ជីវិតក្មេងវត្ត» ដាក់អារម្មណ៍ចូលតួបានល្អ ពេញចិត្តលោកហ្វៃ សំអាងតែម្តង មិនខកចិត្ត៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM












