ភ្នំពេញ ៖ បុរសម្នាក់បានបញ្ចេញសំនេររបស់ខ្លួននៅលើបណ្តាញញសង្គមហ្វេសប៊ុក ដោយហាក់បង្ហាញអារម្មណ៍រង្គាស់ចិត្តចំពោះពាក្យពេចន៍របស់តារាសម្តែងនាង អៀ ម៉េងលិ ដែលបានលើកឡើងថា ក្តីស្រឡាញ់ពិតមិនត្រូវការភាពហ៊ឺហារ។
ពាក្យពេចន៍នេះបានធ្វើអោយបុរសខាងលើបានបញ្ចេញយោបល់វា.យបកទៅវិញ ដោយចាត់ទុកការលើកឡើងពីតារាស្រីខាងលើនេះ គឺមិនមែនជាការពិតឡើយ ក្នុងនាមនាងជាតារា Hight show មួយរូប។
បុរសម្នាក់ដែលជាអាណិកជនខ្មែររស់នៅអាមេរិក បានចែកចាយសំណេររបស់ អៀ ម៉េងលិ ដែលបានបង្ហោះតាមហ្វេសប៊ុកជាមួយគូស្នេហ៍ថ្មីថា ក្តីស្រលាញ់ពិតប្រាកដមិនមែនត្រូវការមានលុយហ៊ឺហា នោះទេសូមត្រឹមតែស្មោះត្រង់ ផ្តល់តម្លៃអោយគ្នាទៅវិញទៅមកទៅគ្រប់គ្រាន់ហើយ Royce Hy។
តាមរយៈសំណេរ និងរូបខាងលើ បុរសរូបនេះហាក់រង្គាស់ដោយបានបញ្ចេញគំនិតផ្ទាល់ខ្លួនថា Unfollow ចោលមួយស្អប់ណាស់ស្អប់ដល់ឆ្មប នរណាប្រើពាក្យ ស្រលាញ់មិនគិតមានក្រតែកុំមើល ពេលខ្លះឈរថតមុខ Rolls-Royce ហើយបើគាត់នេះក្រស្មានអ្នកតារានិយាយជាមួយដល់ស្គាល់គ្នាអី ហើយសាកចូលស្តីមើលតិចថាអត់យកលុយ យ៉ាងហោច $50000 ថ្លៃទឹកដោះ។
លោកបញ្ជាក់ថា ពីដើមមកអាពាក្យស្រលាញ់មិនគិតក្រនេះ គឺប្រើបានសំរាប់តែលោកៗអ្នកមានទេ ព្រោះអ្នកក្រគ្មានពេលគ្មានលុយមកទិញទូរស័ព្ទល្អៗ បញ្ចូលកាតទៅច្រាសកន្លែងថ្លៃៗស្អាតៗ ថតរូបហើយនិយាយថា “លុយមិនសំខាន់” ។
គួរបញ្ជាក់ថា ការបង្ហាញសំណេរ និងរូបភាពគូស្នេហ៍ថ្មីរបស់ អៀ ម៉េងលិ នាពេលនេះបានកើតឡើង បន្ទាប់ពីចុងក្រោយនេះ មហាជនបានដាក់ការសង្ស័យថា នាងកំពុងកសាងទំនាក់ទំនងស្នេហ៍ឡើងវិញ ជាមួយអតីតគូស្នេហ៍គឺតារាចម្រៀងនាយ ចឺម។
ការសង្ស័យនេះ បានកើតមានឡើង បន្ទាប់ពីគេបានឃើញរូបភាពវីដេអូរបស់អ្នកទាំងពីរបានចូលរួមក្នុងពិធីខួបកំណើតមួយ ដោយនៅក្នុងនោះពួកគេបានបង្ហាញភាពស្និទ្ធស្នាល និងបង្ហើរបទចម្រៀងរួមគ្នាផងដែរ។
តែយ៉ាងណា ក្រោយមានការសង្ស័យខាងលើនេះស្រាប់តែ អៀ ម៉េងលិ ក៏បានបើកបង្ហាញគូស្នេហ៍ថ្មីរបស់នាងនាពេលនោះតែម្តង ដោយបុរសរូបនោះមិនមែនជានាយ ចឺម ឡើយ ពោលជាបុរសវ័យក្មេងរាងខ្ពស់សង្ហានៅក្នុងស្រុកមួយរូប៕ រក្សាសិទ្ធិដោយ ៖ សំណាង SV








