ភ្នំពេញ ៖ នៅទីបំផុតតារាសម្តែងពីរដួងគឺលោក ជា លាងឈែ និង នួន ណត្ថិយា បានចេញមុខបញ្ជាក់រឿងភ្ជាប់ដោយស្ងាត់ៗ បន្ទាប់ពីធ្លាយរូបភាពនៅលើបណ្តាញសង្គមកាលពីពេលថ្មីៗនេះ។
អ្នកទាំងពីរបានធ្វើការបដិសេធចំពោះការយល់ឃើញពីមហាជន ក៏ដូចជាបណ្តាសារព័ត៌មានដែលបានចុះផ្សាយថា អ្នកទាំងពីរបានសម្រេចភ្ជាប់ពាក្យរួចហើយ ខណះពេលដែលអ្នកទាំងពីរនៅមិនទាន់ធ្វើរឿងមួយនេះនៅឡើយទេ។
ការចេញមុខបដិសេធរបស់តារាទាំងពីរខាងលើនេះបានធ្វើឡើង បន្ទាប់ពីគេបានឃើញរូបភាពរបស់អ្នកទាំងពីរគ្រងឈុតអាពាហ៍ពិពាហ៍ ហើយរូបភាពទាំងនោះត្រូវបានគេផ្សព្វផ្សាយពេញបណ្តាញសង្គមហ្វេសប៊ុក បង្កឲ្យមានការភ្ញាក់ផ្អើល។
យ៉ាងណាបញ្ហានេះទាំងលោក ជា លាងឈែ និង នួន ណត្ថិយា បានចេញមុខធ្វើការបដិសេធនូវការយល់ឃើញពីមហាជន ក៏ដូចជាការចុះផ្សាយពីបណ្តាសារព័ត៌មាននានាដែលថា អ្នកទាំងពីរបានរៀបចំពិធីភ្ជាប់ពាក្យរួចហើយ។
តាមរយៈវីដែអូLive គណនេយ្យហ្វេសប៊ុកអ្នកទាំងពីរបានលើកឡើងថា រូបភាពរបស់អ្នកទាំងពីរបានគ្រងឈុតអាពាហ៍ពិពាហ៍នោះគឺគ្រាន់ជាការថតប្រម៉ូតឲ្យសម្អាងការមួយប៉ុណ្ណោះ។
អ្នកទាំងពីរបន្ថែមថា អំឡុងនៃការថតនោះគឺមានការរៀបចំដូចនឹងពិធីពិតប្រាកដែរ ដោយមានការពាក់ចិញ្ចៀន និងបិតជាឈ្មោះផងដែរ ដែលធ្វើអោយអ្នកទាំងពីរភ្ញាក់ផ្អើលយ៉ាងខ្លាំង។
យ៉ាងណាបើតាម ជា លាងឈែ ប្រសិនបើអ្នកទាំងពីរពិតជារៀបចំពិធីភ្ជាប់ពាក្យពិតប្រាកដមែននោះ អ្នកទាំងពីរនឹងធ្វើដោយបើកចំហរ និងបាំងបិទពីភ្នែកទស្សនិកជនឡើយ។
ជាការកត់សម្គាល់តារាសម្តែងលោក ជា លាងឈែ បានទទួលស្គាល់ពីទំនាក់ទំនងរវាងរូបលោក និង ណត្ថិយ៉ា លើសពីដៃគូសម្តែង។
កន្លងមកលោក ជា លាងឈែ ធ្លាប់លើកឡើងថា លោកបានចាប់អារម្មណ៍ទៅលើ ណត្ថិយ៉ា ក្រោយពីលោកនឹងនាងបានធ្វើការរួមគ្នា កាលពីពេលកន្លងទៅ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV





