Tuesday, April 7, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចន ចន្ទលក្ខិណា សម្រេចចូលសម្តែងក្នុងរឿងចុងក្រោយ តាមសំណើរផលិតករមួយរូប

ភ្នំពេញ ៖ ក្នុងពេលដែលមានឈ្មោះជាជំទាវ និងសម្រេចផ្អាកការសម្តែងទៅហើយនោះ អ្នកនាង ចន ច័ន្ទលក្ខិណា បានយល់ព្រមបញ្ចេញស្នាដៃសម្តែងរបស់ខ្លួនជាលើកចុងក្រោយ តបតាមសំណើរពីផលិតករជើងចាស់លោក ហ្វៃ សំអាង។
អ្នកនាងត្រូវបានស្នើអោយចូលរួមសម្តែងក្នុងភាពភាគខ្នាតធំរឿង អប្សរាមហាអង្គរ ដែលដឹកនាំដោយលោក ហ្វៃ សំអាង ក្រោមការផលិតរបស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស។

ផលិតករលោក ហ្វៃ សំអាង បានលើកឡើងពីវត្តមានរបស់អ្នននាង ចន ច័ន្ទលក្ខិណា ថា តារាដែលបានគ្រងពានរង្វាន់ ជាតួឯកស្រីឆ្នើមនៅក្នុង មហោស្រពភាពយន្តថ្នាក់ជាតិ ឆ្នាំ ២០០៥ ក្នុងរឿង : ចៅពស់កេងកង ដែលសម្ដែងជាមួយសត្វពស់យ៉ាងធំនិងពស់តូចៗ រាប់រយក្បាល ព្រមទាំង ឈុតឆាកភ័យរន្ធត់ ទឹកភ្នែក ។ ល។ ទទួលបានពានរង្វាន់ជា Super star នៅក្នុងកម្មវិធី Apsara Award រដូវកាលទី១ ឆ្នាំ២០១៣។

លោកបញ្ជាក់ថា គាត់បានប្រកាសជាសាធារណៈថា ឈប់ទទួលការសម្ដែងហើយ ប៉ុន្ដែសម្រាប់ខ្ញុំគាត់ប្រកែកមិនបាន ចំណុចត្រង់នេះ ដែលខ្ញុំកាន់ តែគោរពទឹកចិត្ត របស់គាត់ដែលជាបុគ្គលមួយរូប មិនចេះភ្លេចកំណើត ខ្ញុំមិនសំដៅមកលើខ្ញុំទេ ដែលគាត់ត្រូវសងគុណ គឺសិល្បៈរបស់គាត់។
លោកថា គាត់ត្រូវបានអ្នកដឹកនានាសម្តែង ផ្លាស់ប្ដូរអត្តចរិតសម្ដែងគ្រប់ទម្រង់ ជាតារាផ្នែកស្ត្រីដែលខ្ញុំហ៊ាននិយាយថា មានចិត្តអំណត់តស៊ូអធន នៅក្នុងឈុតឆាកសម្ដែង មិនខ្លាចឈឺ ឬប្លង់លំបាកៗទេ ថតមួយថ្ងៃរហូតយប់ទល់ភ្លឺស្អែកឡើងថតពីព្រឹកព្រលឹមទៀតតែគាត់នៅតែញញឹម : គឺ លោកជំទាវ ចន ច័ន្ទលក្ខិណា មកលើកនេះនៅក្នុងខ្សភាពយន្តភាគខ្នាតធំ រឿង : អប្សរាមហាអង្គរ ជាតួអង្គមានឈ្មោះ ថាម៉ែដោះ ញញឹមជាស្ត្រីដ៏ មានឥទ្ធិពលនៅក្នុងព្រះរាជដំណាក់ វរនន្ទ ។ ជាស្ត្រីដែលរក្សាភាពក្រមុំមិនយកស្វាមីព្រោះតែក្តីស្រម៉ៃមិនបានសម្រេច ប៉ុន្តែបែរជា អស់ព្រហ្មចារីតាមរយៈការសុបិនជាមួយព្រះអង្គម្ចាស់ វរនន្ទទៅវិញ ផ្ទាំងទស្សនីយភាព ដែលពេចពិលរមិលមើលនៅលើឆ្នេរខ្សាច់ប្របមាត់ទឹកម៉ែដោះញញឹម និងព្រះអង្គម្ចាស់វរនន្ទ ដែលសម្ដែងដោយលោក អ៊ុន សិទ្ធា ពិតជាផ្អែមល្ហែម ដែលអាចធ្វើឲ្យលោកអ្នកទស្សនា មិនហ៊ានព្រិចនេត្រា ។ ម៉ែដោះញញឹម ចរិតម៉ឺងម៉ាត់ ញញឹមពីមុខ លូកចាក់ពីក្រោយ បើជួយធ្វើកិច្ចការ អ្វីត្រូវតែបានផលតបស្នង នៅឆាកចុងក្រោយ ម៉ែដោះញញឹម ត្រូវចងហាលភ្លៀង ក្រោមផ្គរ រន្ទះ ជាមួយសូរសៀងរំពាត់ខ្សែតី ដំបងគល់ឬស្សីពីដៃព្រះសេនា កលនិងហ៊ានដែលធ្លាប់គោរព ឱនលំទោន ឡើងបែកឈាមពាសពេញខ្លួន។
លោក ហ្វៃ សំអាង បានលើកឡើងបន្ថែមថា សម្រាប់អ្នកនាង ស្វែង សុជាតា ក៏ជាម្ចាស់ពានរង្វាន់ Super star ក្នុងកម្មវិធី Apsara Award រដូវកាលទី១និងទទួលបានពានរង្វាន់ផ្សេងៗទៀតផងដែរ ។ គាត់ជាតារាដែលល្បីល្បាញផ្នែកកាចឆ្នាស់ឆ្នើមតួយ៉ាង ដូចជាសម្តែងនាងកាឡីក្នុងរឿង មរណមាតា ជាដើម។ ល។ សម្រាប់ខ្សែភាពយន្តភាគខ្នាតធំ រឿង : អប្សរា មហាអង្គរ នេះ អ្នកដឹកនាំសម្តែង ហ្វៃ សំអាង បានផ្លាស់ប្ដូរគាត់ សម្តែងជាតួបែបកម្សត់ រស់នៅក្នុងភាពភ័យខ្លាចជាមួយ នឹងអាថ៌កំបាំងមិនចេះចប់ ។ តួអង្គដែលមានឈ្មោះ ថា តូចតន់ បន្ទាប់មកទៀត ទៅជាយាយគម ពីនាដកាអប្សរាដ៏ស្រស់ផូរផង់ ស្រាប់តែបែរទៅជាគមខ្នង ភ្នែកយាធ្លាក់ម្ខាង។ ល។ យាយ គម ត្រូវរងសម្ពាធទាំងសងខាងពីលោកហ្មពេទ្យ ពិជ័យ ទេវតា និងពីព្រះជាយាទី៣ព្រះនាម ក្រពុំចន្ទ គាត់ត្រូវបានតាមដានពី ម្រេញគង្វាល គឺកុមារ កនិងកុមារ ខ ជាពិសេសគឺ ព្រះរាជបញ្ជាពីព្រះជាយាទី ១ កែវ មណី ដែលសម្ដែងដោយកញ្ញា សុតធីតា ប៉ូគឹមថេង ។

ដោយឡែកតារាសម្តែងលោក សន ពិសិដ្ឋ ដែលបានចូលរួមសម្តែងក្នុងភាពយន្តនេះនោះ ត្រូវបានលោក ហ្វៃ សំអាង អោយអោយសម្តែងជាតួអង្គ ដែលមានឈ្មោះ ថា ព្រះ សេនា កល មានទេពកោសល្យខ្ពស់ក្នុងក្បាច់គុនល្បុក្កតោ ជាបុរសដែលមានមន្តស្នេហ៍ខាប បេះដូង ស្រីៗនៅក្នុងព្រះរាជដំណាក់ ឲ្យរំជើបរំជួល ប៉ុន្ដែព្រះសេនា កល មានបេះដូងតែមួយគត់ ចំពោះស្នេហាស៊ូលះបង់ពេលវេលា រង់ចាំម្ចាស់បេះដូង រហូត ដល់សក់ស្កូវទើបបានសម្រេចបំណង ។
បើតាមលោក ហ្វៃ សំអាង សម្រាប់រឿងខាងលើយើង នៅមានតួអង្គជាច្រើនទៀត ដែលនឹងបង្ហាញជូនជាបន្តបន្ទាប់ ។
លោកអ្នកគឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជួយជ្រោមជ្រែង លើកស្ទួយវិស័យសិល្បៈភាពយន្តរបស់ជាតិយើង ៕ រក្សាសិទ្ធិដោយ ៖ សុខ វាសនា

×