ភ្នំពេញ ៖ ប្រសិនបើកូនស្រីមាន ចំណូលចិត្តកាន់តែខ្លាំង លើផ្នែកសិល្បៈ សក្ខណា អាចនិងខំបណ្តុះបណ្តាលឲ្យកូនកាន់តែយល់ដឹងពីតិចនិចសម្តែង។ យ៉ាងណាក៏ម្តាយរូបនេះ ចង់ឲ្យកូនចាប់យកការសិក្សាឲ្យបានច្រើនមុន និងងាកមកការងារតាមគន្លងម្តាយ។
តារាសម្ដែងល្បីឈ្មោះអ្នកនាង សារាយ សក្ខណា កំពុងត្រួសត្រាយផ្លូវ ដោយចង់ជំរុញឱ្យកូនស្រីឱ្យដើរតាមកន្លងរបស់ខ្លួន ដោយបោះជំហានលើវិថីសិល្បៈ។
និយាយក្នុងកម្មវិធីកម្សាន្ត The Big Talk Show របស់ទូរទស្សន៍ MY TV កាលពីពេលថ្មីៗ តារារូបនេះបានលើកឡើងថា នាងសប្យាយរីករាយនៅពេលឃើញកូនស្រីរបស់ខ្លួន មានទេពកោសល្យចង់ប្រឡូកចូលវិស័យសិល្បៈដូចម្ដាយបែបនេះ។
តារាសម្ដែងស្រីជួរមុខ ខាងលើបន្តថាមទល់នឹងពេលនេះកូនស្រីរបស់ខ្លួនមានវ័យ ៧ឆ្នាំមកហើយ ហើយបច្ចុប្បន្នក៏កំពុងថតសកម្មភាពក្នុងវិស័យសិល្បៈមួយចំនួនផងដែរ អំឡុងការស្នាក់នៅប្រទេស កម្ពុជា។
បើទោះជាកូនស្រីមាននិស្ស័យខាងសិល្បៈដូចខ្លួនក៏ដោយ តារាសម្ដែងមានដំណឹងថានឹងវិលត្រឡប់មករស់នៅប្រទេស កម្ពុជាវិញ ក៏មិនបដិសេធន៍ដែរ ប្រសិនបើទៅថ្ងៃខាងមុខកូនស្រីចង់ប្រឡូកក្នុងអាជីពផ្សេងពីសិល្បៈ។
សារាយ សក្ខណា កំពុងមានសកម្មភាពផ្នែកសិល្បៈខ្លាំងឡើងវិញមួយរយៈចុងក្រោយនេះ បន្ទាប់ពីនាងត្រឡប់មកលេងប្រទេស កម្ពុជាវិញ។ មានភាពយន្តជាច្រើនដែលតារាធ្លាប់មានឈ្មោះល្បីខ្លាំងរូបនេះ បានថតចប់រួចរាល់ត្រៀមនឹងចាក់បញ្ចាំងនាពេលខាងមុខ។
នាងបានបង្ហាញពីភាពរីករាយនៅពេលឃើញទស្សនិកជន នៅតែបន្តស្រលាញ់ និងគាំទ្រនាង បើទោះជាមួយរយៈកន្លងមក នាងហាក់ឃ្លាតឆ្ងាយពីសិល្បៈព្រោះតែការរស់នៅជុំគ្នាជាមួយគ្រួសារ និងកូនៗនៅឯសហរដ្ឋអាមេរិក។
សក្ខណា បច្ចុប្បន្ននៅតែក្ដោបបានប្រជាប្រិយភាពច្រើនក្រាស់ក្រែល ពីសំណាក់ទស្សនិកជនតាមរយៈទេពកោសល្យផ្នែកសិល្បៈ មិនចេះរីងស្ងួតរបស់នាង។ បើទោះបីជាតារាស្រីរូបនេះ បានរៀបការសាងគ្រួសារជាមួយអាណិកជនខ្មែរ-អាមេរិក គឺលោក មេត្រី ថែមទាំងបង្កើតបានចំណងដៃកូនប្រុសម្នាក់ និងស្រីម្នាក់។ តាមដំណឹង សក្ខណា និងឡើងទៅអាមេរិកវិញនាខែ វិច្ឆិកា ខាងមុខនេះបន្ទាប់ពីបាន មកលេងស្រុករយៈពេលយូរ រហូតបាន១ឆ្នាំ។ នាងក៍រៀបគម្រោងនាំយកម្តាយនាង ទៅរស់នៅជាមួយ ដោយកំពុងរត់ឯកសារ៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM














