Tuesday, April 7, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វ៉ាង ស្រីណូ ព្រមានប្តឹងបុរសម្នាក់ ក្នុងករណីមិនចេញមុខសុំទោសជាសាធារណ: ក្រោយក្លែងបន្លំម្ចាស់លុយជាង១ម៉ឺនដុល្លារ

ភ្នំពេញ ៖ មេធាវីរបស់តារាសម្តែងនាង វ៉ាង ស្រីណូ បានចេញសេចក្តីជូនដំណឹងទៅកាន់បុរស ដែលជាម្ចាស់គណនេយ្យហ្វេសប៊ុកមួយ ឲ្យចេញមុខសុំទោសរូបនាងជាសាធារណៈ នៅមុនពេលមានវិធានការតាមផ្លូវច្បាប់។

តាមលិខិតជូនដំណឹងពីមេធាវីដែលនាង វ៉ាង ស្រីណូ បានបង្ហោះតាមគណនេយ្យហ្វេសប៊ុក របស់នាងនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះ បានឲ្យដឹងថា ក្នុងនាមជាមេធាវីតំណាងការពារសិទ្ធិឲ្យឈ្មោះ វ៉ាង មករា (ឈ្មោះហៅក្រៅ វ៉ាង ស្រីណូ) សូមឲ្យម្ចាស់គណនេយ្យហ្វេសប៊ុកឈ្មោះ ផា សុជាតិ(Pha Socheat) ដែលកន្លងមកបាន Comment បញ្ចេញមតិក្លែងបន្លំជាម្ចាស់ប្រាក់ ១៤ ០០០ដុល្លារ ដែលបានផ្ទេរប្រចំចូលគណនីធនាគាររបស់ វ៉ាង ស្រីណូ នាពេលកន្លងមក និងបានបំផ្លើសការពិត ក្នុងចេតនាឆបោក និងញុះញង់ឲ្យមានការរើសអើង បានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងបានធ្វើឱ្យសាធារណជន មានការភ័ន្តច្រឡំចំពោះកូនក្តីរបស់ខ្លួនយ៉ាងធ្ងន់ធ្ងរ។

នៅក្នុងលិខិតដដែលនោះ ក៏បានឲ្យម្ចាស់គណនេយ្យខាងលើ បកស្រាយការពិតហើយធ្វើការសុំទោសជាសាធារណៈ ដោយទុករយៈពេលមិនឲ្យលើស៤៨ម៉ោង ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

ពាក់ព័ន្ធបញ្ហាខាងលើនេះដែរ វ៉ាង ស្រីណូ ក៏បានភ្ជាប់សំណេរបង្ហោះ នៅលើគណនេយ្យហ្វេសប៊ុកខ្លួនដែរថា ទោះជាដឹងថា បងគ្រាន់តែជាជនក្លែងបន្លំក្នុងចេតនាមិនល្អ និងបំផ្លាញកិត្តិយសខ្ញុំស្ទើរធ្លាក់ដល់ចំណុចសូន្យ យ៉ាងណាក៏ដោយ តែខ្ញុំនៅតែជម្នះអារម្មណ៍ខឹងស្អប់ ក្ដីឈឺចាប់ពីការប្រមាថមិនធ្លាប់មាន។

នាងបញ្ជាក់ថា ទាក់ទងទៅបងជាច្រើនលើកច្រើនសារ ដោយគ្រាន់តែសុំឱ្យបងជួយបកស្រាយ ការពិត ជាសាធារណៈចំពោះអ្វីដែលបងបានធ្វើ នាំឱ្យផលប៉ះពាល់លើរូបខ្ញុំយ៉ាងអយុត្តិធម៌បំផុត។

បើតាម វ៉ាង ស្រីណូ ខ្ញុំមិនចង់ឈ្នះចាញ់អ្វីទេ ហើយក៏មិនរំពឹងថា កិត្តិយសរបស់ខ្ញុំបាត់បង់ទៅត្រូវបានស្តារមកវិញដែរ។ តែបងត្រូវដឹងថា មនុស្សគ្រប់គ្នាចាំបាច់ត្រូវមានការទទួលខុសត្រូវ នូវទង្វើរបស់ខ្លួន។ បងប្រកាន់ជំហរដាច់ខាតមិនបកស្រាយការពិតនោះទេ ព្រោះខ្លាចមហាជនជេរស្ដីត្រឡប់លើបង ហើយថែមទាំងដេញខ្ញុំឱ្យទៅប្ដឹងតុលាការទៀតផង។

តារាសម្តែងនាង វ៉ាង ស្រីណូ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ បានបង្ហោះរឿងរ៉ាវនៃការផ្ទេរប្រាក់ចំនួន ១៤,០០០ដុល្លារ ពីគណនីមួយទៅកាន់គណនីធនាគាររបស់នាង ។ បន្ទាប់ពីបានដឹងថា មានការផ្ទេរប្រាក់ច្រឡំ និងមានការព្រមព្រៀងជាមួយភាគីម្ចាស់ប្រាក់ នាងក៏បានវេរប្រាក់រហ័សភ្លាមៗ ទៅឲ្យម្ចាស់គេវិញ ដោយពុំទុកយូរឡើយ ។

យ៉ាងណានៅពេលនោះ ស្រាប់តែមានម្ចាស់គណនីហ្វេសបុក ខាងលើ បានចូលមកបញ្ចេញមតិ (comment) ដោយប្រាប់ថា ខ្លួនជាម្ចាស់ប្រាក់ និងជាជនរងគ្រោះក្នុងបញ្ហា ហើយនេះជាលុយរបស់ក្រុមហ៊ុន ដែលលោកធ្វើការ។
ម្ចាស់គណនេយ្យនោះ ថែមទាំងបានបញ្ជាក់ថា វ៉ាង ស្រីណូ បានដក 300$ យកហេងៗ តែលោកត្រូវចងការគេ 300$ សងក្រុមហ៊ុន ការហេងរបស់នាង គឺជាការស៊យរបស់លោក អរគុណនូវទឹកចិត្តដ៏ល្អលោក។
ចំណុចនេះ បានក្លាយជាប្រធានបទក្តៅ ក្នុងពេលដែលមហាជនបាននាំគ្នាចូលទៅរិះគន់ វ៉ាង ស្រីណូ យ៉ាងចាស់ដៃ និងផ្អើលពេញហ្វេសប៊ុក៕រក្សាសិទ្ធិដោយ ៖ សំណាង SV

×