Tuesday, April 7, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កក្រើក! ផលិតករបង្ហាញបវរកញ្ញា ៤ រូបត្រៀមប៉ះគ្នាក្នុងភាពយន្តខ្នាតធំ

ភ្នំពេញ ៖ ផលិតករល្បីឈ្មោះលោក ហ្វៃ សំអាង បានបង្ហាញមុចបេក្ខភាពបវរកញ្ញា៤រូបមកពីស្ថាប័ន Miss universe Cambodia និង Miss Grand Cambodia ៣ជំនាន់ នៅក្នុងការចូលរួមសម្តែងនៅក្នុងភាពយន្តខ្នាតធំមួយ នាពេលដ៏ខ្លីខាងមុខនេះ។
ភាពយន្តភាគបុរាណខ្នាតធំដែលមានចំណងជើងថា អប្សរាមហាអង្គរ នឹងត្រូវបានផលិតដោយស្ថានីយ៍ទូរទស្សន៍ហង្សមាស ក្រោមការដឹកនាំពីផលិតករខាងលើ ដោយមានការប្រមូលផ្តុំសម្តែងពីតារាល្បីៗ ជាពិសេសបេក្ខភាពដែលជាបរវកញ្ញាដែលមានរូបសម្រស់ទាំង៤រូប។

បវរកញ្ញាទាំង៤រូបដែលត្រូវចូលរួមសម្តែងនាពេលនេះរួមមាន Miss universe Cambodia 2018 កញ្ញា រឿន ណាត Miss Grand Cambodia 2020 កញ្ញា សេង រដ្ឋា MISS GRAND 2021 កញ្ញា សុតធីតា ប៉ូគឹមថេង និង កញ្ញា ស្រី ពេជ្រ វត្តីសារ៉ាវឌ្ឍី MISS GRAND 2022 ។
ផលិតករលោក ហ្វៃ សំអាង បានលើកឡើងពីតួអង្គសម្តែងសម្រាប់បេក្ខភាពបវរកញ្ញាទាំង៤ខាងលើនេះថា កញ្ញា រឿន ណាត ត្រូវជ្រើសរើសសម្តែងជាតួកំពូលអង្គក្សត្រិយ នៅសម័យកាលដ៏រុងរឿងនៃចក្រភពខ្មែរ ព្រះនាងមានព្រះទ័យ ព្រះវិសារទ:បូជាព្រះជន្ម ដើម្បីព្រះនគរ តើតួអង្គនេះមានព្រះនាមអ្វី?។

លោកបញ្ជាក់ថា បវរកញ្ញា រឿន ណាត ពិតជាស័ក្តិសមសម្តែងជាតួអង្គនេះណាស់ ប្រិយមិត្ត ដែលជាអ្នកគាំទ្ររបស់កញ្ញានិងបងប្អូនដែលស្រលាញ់ ស្នេហាសិល្បៈភាពយន្តខ្មែរសូមចូលរួមទស្សន៍ទាយនិងតាមដានទាំងអស់គ្នា តួអង្គនៅក្នុងភាពយន្ដភាគខ្នាតធំ។
ចំណែក កញ្ញា សេង រដ្ឋា ត្រូវបានជ្រើសរើសសម្តែងជាតួអង្គពីរដែលមានព្រះរាជចរិយាខុសគ្នាដូចមេឃហហើយនិងដី ជារាជបុត្រីដែលមានព្រះនាមថា ព្រះធីតា វរនន្ទ អម្ពរពេជ្រ ព្រះធីតា វរនន្ទ អម្ពរមាស បើនិយាយពីព្រះរូបឆោមវិញដូចជាស្រីទេពអប្សរច្បុតមកពីឋានសួគ៍។

កញ្ញា សុតធីតា ប៉ូគឹមថេង សសម្តែងក្នុងនាមជាតួអង្គព្រះជាយាទី១ដែលជាអង្គក្សត្រិយមានព្រះហទយ:ធំទូលាយប្រៀបបាននឹងលំហមេឃ ជ្រៅជាងជ្រោះ ល្វឹងល្វើយដូចមហាសមុទ្រ ស្វែងរកព្រះជាយាមកថ្វាយព្រះ ភស្តា អ្នកណាក៏កោតស្ញប់ស្ញែងនិងសរសើរ តួអង្គដែលមានព្រះនាមថា កែវ មណី មានព្រះរូបឆោមលោមពណ៌ល្អល្អះ….រាជចរិយាផ្លាស់ប្ដូរ ស្រលាញ់ ខ្នាញ់ ខឹង ស្អប់។
លោកថា បងប្អូនដែលគាំទ្រកញ្ញា សុតធីតា ប៉ូគឹមថេង នឹងបានឃើញទេពកោសល្យថ្មី ដ៏រស់រវើក នៅក្នុងភាពយន្តភាគខ្នាតធំមួយនេះ។
កញ្ញា ស្រី ពេជ្រ វត្តីសារ៉ាវឌ្ឍី ត្រូវបានជ្រើសរើសឲ្យដើរតួក្នុងនាមតួអង្គនាង ឆោម ឆវី និងតួនាង ឆោម ឆផ្កា ។

យ៉ាងណា បើតាមការបង្ហើបពីលោក ហ្វៃ សំអាង គឺនៅមានបេក្ខភាពបវរកញ្ញាផ្សេងទៀត ក៏ដូចជាតារាសម្តែងល្បីមួយចំនួនក៏នឹងមានវត្តមានសម្តែងនៅក្នុងរឿងខាងលើនេះផងដែរ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

×