Tuesday, April 7, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខាត់ សុឃីម វាយបកម្ចាស់sponsor ម្នាក់នៅអាមេរិក ក្រោយរងការប្រមាថ

ភ្នំពេញ ៖ តារាពហុជំនាញអ្នកនាង ខាត់ សុឃីម បានធ្វើការវាយបកភ្លាមៗទៅកាន់ម្ចាស់ sponsor នៅអាមេរិកមួយរូបដែលបានចោទប្រកាន់ និងប្រមាថមកលើរូបនាង និងក្រុមគ្រួសារយ៉ាងធ្ងន់ធ្ងរ។

ការចេញមកឆ្លើយតបរបស់អ្នកនាង ខាត់ សុឃីម នាពេលនេះបានធ្វើឡើង បន្ទាប់ពីបុរសម្នាក់ឈ្មោះ ដារុណ ដែលជាអ្នកធានាតារាស្រុកខ្មែរមកសម្តែងនៅអាមេរិក បានចេញមុខលាតត្រដាងនូវទង្វើមិនល្អមួយចំនួនរបស់តារាស្រីរូបនេះ ព្រមទាំងចោទប្រកាន់អ្នកនាងជាមនុស្សរមិលគុណថែមទៀតផង។

ដោយមិនបង្អង់យូរ និងឃើញមានភាពអយុត្តិធម៍ចំពោះខ្លួន និងក្រុមគ្រួសារអ្នកនាង ខាត់ សុឃីម បានចេញមុខប្រតិកមកម្មតប ដោយពន្យល់ពីរឿងពិតមួយចំនួននៅក្នុងរឿងនេះ បញ្ចៀសការយល់ច្រឡំសម្រាប់មហាជន។

ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាននៅក្នុងស្រុកមួយកាលពីពេលថ្មីនេះ ម្ចាស់បទ ខ្ញុំលេងប្តីហើយ អ្នកនាង ខាត់ សុឃីម បានលើកឡើងថា នាងពិតជាមិនអស់ចិត្ត និងមិនអាចទទួលយកបានឡើយ នៅពេលនាង និងក្រុមគ្រួសារទទួលភាពអយុត្តិធម៌ចំពោះការចោទប្រកាន់ពីលោក ដារុណ ក៏ដូចជាមហាជនមួយចំនួនឡើយ។

នាងបញ្ជាក់ថា ក្រោយពីមានវីដេអូមួយដែលបង្ហោះដោយលោក ដារុណ បានចោទនាង និងគ្រួសារជាមនុស្សរមិលគុណ និងជាមនុស្សមិនចេះអ្វីមកពីស្រែនោះក៏មានមហាជនមួយចំនួនបានចូលទៅខំមិន ដោយបានប្រើពាក្យមិនសមរម្យជាច្រើនមកលើនាង ដោយមិនបានដឹងរឿងច្បាស់លាស់។

ចំណុចនេះនាងចង់បញ្ជាក់ថា ការចេញទៅអាមេរិកលើកនេះនាងមិនមានបំណងសម្តែងអ្វីឡើយ ក្រៅពីការទៅដើរលេងនិងជួបជុំបងប្អូន ម្តាយដែលកំពុងរស់នៅទីនោះ។

នាងថា លុះពេលដែលដឹងនាងចេញទៅអាមេរិកលោក ដារុណ ដែលជាអ្នកធានាតារាស្រុកខ្មែរយកទៅសម្តែងនៅអាមេរិកក៏បានទាក់ទងនាងអោយសម្តែងនៅទីនោះតែម្តង។
អ្នកនាង ខាត់ សុឃីម បានលើកឡើងទៀតថា នៅមុនពេលសម្តែងនោះនាង និងគ្រួសារបានជួលផ្ទះគេស្នាក់នៅ ហើយអោយលោក ដារុណ មកយកពួកនាងនៅមុនម៉ោងដប់ព្រឹក ព្រោះត្រូវដល់ពេលCheck out ។ ប៉ុន្តែពេលដល់ម៉ោងម្ចាស់ផ្ទះគេមកដល់ ដោយតម្រូវអោយនាងរើឥវ៉ាន់ចេញ ខណះពេលលោក ដារុណ នៅមិនទាន់មកដល់។

នាងថា អំឡុងពេលនេះឥវ៉ាន់រញ៉េរញ៉ៃ កូនៗក្តៅខ្លួនផងនោះនាងក៏មានការលំបាក ប៉ុន្តែបានស្គាល់បងស្រីម្នាក់ក៏បានហៅនាងមកស្នាក់នៅបណ្តោះអាសន្ននៅផ្ទះគាត់ ក្នុងពេលលោក ដារុណ បានមកយកនាងនៅម៉ោង៣រសៀល។
យ៉ាងណា បើតាមអ្នកនាង ខាត់ សុឃីម អំឡុងពេលធ្វើដំណើរក្នុងរថយន្តជាមួយលោក ដារុណ នោះនាងមិនដឹងថា លោក ដារុណ បានlive តាមហ្វេសប៊ុកនិយាយរឿងអ្វីឡើយ ព្រោះនាងនិងប្អូនស្រីបានគេងលក់អំឡុងពេលធ្វើដំណើរនោះ។
នាងថា លុះពេលមកដល់ផ្ទះប្អូនស្រីវិញនាងក៏បានឃើញវីដេអូមួយនេះបានបង្ហោះ ដោយលោក ដារុណ បាននិយាយរឿងមួយចំនួនចោទប្រកាន់រឿងរ៉ាវកើតឡើងមួយចំនួន និងបានចោទនាងជាមនុស្សរមិលគុណ និងជាអ្នកមកពីស្រែ ភ្នងមិនចេះអ្វីទាំងអស់។

អំឡុងពេលនោះនាងក៏បានព្យាយាមទាក់ទងលោក ដារុណ គ្រប់មធ្យោបាយទាំងអស់ប៉ុន្តែមិនមនការឆ្លើយតបជាវិជ្ជមានណាមួយឡើយ។
ទាំងអស់នេះអ្នកនាង ខាត់ សុឃីម ហាក់ក្តៅស្លឹកត្រចៀង ខណះពេលដែលនាងក៏បានឃើញមហាជនជាច្រើនបានចូលទៅខំមិនពីក្រោមដោយបានប្រើភាសាជេរមកលើរូបនាងដោយពាក្យសម្តីអសុរសជាច្រើន ទាំងតែមិនបានដឹងរឿងច្បាស់ និងស្តាប់តែម្ខាង។

ទោះជាយ៉ាងណា ក្នុងនាមជាតារាមួយរូបដែលតែងតែផ្តល់ការកំសាន្ត និងផ្តល់ភាពសប្បាយរីករាយដល់មហាជននាង ខាត់ សុឃីម បានស្នើដល់ទស្សនិកជនទាំងអស់គួរពិចារណាឡើងវិញ ព្រោះនាងមិនបានធ្វើរឿងដូចការចោទប្រកាន់ខាងលើនេះឡើយ។
អ្នកនាងបញ្ជាក់ថា កន្លងមកកាលទៅអាមេរិកនាងក៏ធ្លាប់ជួបរឿងបែបនេះម្តងដែរ ប៉ុន្តែនាងមិនបាននិយាយអ្វីឡើយ ព្រោះភាគីម្ខាងទៀតបានចេញមុខសុំទោសនាង ប៉ុន្តែលើកនេះដោយសារទង្វើរបស់លោក ដារុណ នៅតែបន្ត នាំអោយមានការប៉ះពាល់មកលើនាង និងក្រុមគ្រួសារខ្លាំងពេកទើបនាងចេញមុខនិយាយ និងបកស្រាយអំពីរឿងនេះតែម្តង ដើម្បីរកភាពស្អាតស្អំសម្រាប់នាង និងគ្រួសារ៕ រក្សាសិទ្ធិដោយ ៖ សំណាង Sv

×