Tuesday, April 7, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហ្សូណូ ក្នុងតំណែងគណៈកម្មការលើកទី១ ហាក់ត្រូវចិត្តមហាជន

ភ្នំពេញ ៖ តារាចម្រៀងយូរឆ្នាំ មានរូបសង្ហាហ្សូណូ បានក្លាយជាអ្នកដាក់ពិន្ទុប្រឡងចម្រៀង កុមារលំដាប់ពិភពលោក។ ការមើលឃើញពីមេកើយនេះ ហ្សូណូហាក់បានឡើងកូដជាមួយសិល្បៈ។ អ្នកគាំទ្រយល់ថាហ្សូណូ មិនព្រួយនោះទេព្រោះថារយៈកាលឆ្លងកាត់វិស័យចម្រៀងលោក ពិតជាយល់ដឹងច្បាស់អំពីរបថសំឡេងរលកក្រោយថាមានសន្ទុះកម្រិតដូចម្តេច។

រយៈពេល២ សប្តាហ៍កន្លងមកនេះ ការប្រកួតចម្រៀងThe voice kids Cambodia រដូវកាលទី៣ បានផុសឡើង ។ ទាំងបេក្ខជនប្រឡងនិងគណៈកម្មាការ ប្រឹងប្រែងដូចគ្នាដើម្បីប្រឹងចូលក្រុមគ្រូល្អៗ និងរើសយកកូនក្រុមក្រោមការប្រជែងគ្នា។ ហ្សូណូវិញ បានប្រឹងប្រែងច្រើន ក្នុងការត្រងស្តាប់អ្នកឡើងច្រៀងដើម្បីវិភាគទុនសំឡេង។ រាល់ការខមមិនរបស់ ហ្សូណូឃើញថា ដាក់ចំគោលដៅបេក្ខជននីមួយៗ ឲ្យអស់ចិត្ត ដូចជាខ្វះខាតកន្លែងណា ត្រូវកន្លែងណាដើម្បីកែខៃហើយ ប្រឹងប្រែងតទៅមុខទៀត។
ការយកបទពិសោធន៍ដែល មានមកនិយាយចែករំលែកហ្សូណូ ត្រូវបានទស្សនិកជន មើលឃើញថា សមល្អកម្រិតយល់ដឹងក្នុងការវាយតម្លៃគឺស័កសម និងទទួលយកបាន ។ ឯការដាក់តំណែងជាលើកទី១នេះ រិតតែរុញឲ្យគេមើលឃើញថា ហ្សូណូកាន់តែទទួលបានការទាក់ទាញ។ បន្ទាប់ពីបានបង្ហាញខ្លួនលើការប្រឡងទាំងហ្សូណូ និសា និងកញ្ញា បានប្រើសង្រ្គាមពាក្យសំដីដាក់គ្នា ដណ្តើមយកប្អូនៗដែលមានសំឡេងល្អ។ ជាលទ្ឋផលខូចម្នាក់ៗ បានរកឃើញកូនក្រុមបានដូចចិត្ត ប្រាថ្នារៀងៗខ្លួន ដើម្បីធ្វើដំណើរឆ្ពោះទៅវគ្គប្រកួតប្រជែងបន្តទៀត។

ចាប់តាំងពី ចូលជាតារាចម្រៀងប្រចាំផលិតកម្មហង្សមាសមក ច្រើនឆ្នាំមកនេះសន្ទុះការងារសិល្បៈរបស់ហ្សូណូ ក៍ឃើញថា ទទួលបានលទ្ឋផលថ្មីទាំងការចេញ នូវបទចម្រៀងល្អៗ និងការថតភាពយន្តភាគឲ្យទូរទស្សន៍ហង្សមាស បានប៉ុន្មានរឿងជាតួឯកទៀតផង។ តាំងពីមានបញ្ហាស្នេហាបែកបាក់ហ្សូណូ នៅមិនទាន់បង្ហើបរឿងរកបាននារីចិត្តស្មោះឲ្យមហាជនបានឃើញ ទាំងខ្លះថាលោកលាក់មុខគូរស្នេហ៍ថ្មីសិនរង់ចាំមានដំណឹងល្អទើបប្រកាសជាសាធារណៈតែម្តង៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

×