Tuesday, April 7, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាក់ផ្អើល! អៀ ម៉េងលិ ប្រកាសឲ្យអតីតសង្សារ ចូលខ្លួនដោះស្រាយលុយជិត១០ម៉ឺនដុល្លារ

ភ្នំពេញ ៖ មហាជន ជាពិសេសបណ្តាអ្នកលេងហ្វេសប៊ុកបានសម្តែងការភ្ញាក់ផ្អើល បន្ទាប់ពីតារាសម្តែងដែលចូលចិត្តសម្ញែងភាពស៊ិចស៊ីនាង អៀ ម៉េងលិ បានប្រកាសជាសាធារណៈឲ្យអតីតគូសង្សារឲ្យចូលខ្លួនដោះស្រាយលុយប្រមាណជិត១០ម៉ឺនដុល្លារ បន្ទាប់ពីអ្នកទាំងពីសម្រេចចែកផ្លូវគ្នា។

គេមិនដឹងថា លុយដ៏ច្រើននេះត្រូវបាន អៀ ម៉េងលិ អោយអតីតសង្សាររបស់នាងខ្ចី ដើម្បីប្រើប្រាស់ទៅលើអ្វី និងនៅពេលណាឡើយ ប៉ុន្តែតារាស្រីរូបនេះទើបតែទម្លាយឲ្យដឹងនាពេលនេះប៉ុណ្ណោះ។
តាមរយៈសំណេរដែលបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២នេះ អៀ ម៉េងលិ បានអះអាងថា នាងខ្ញុំស្រីលិ សូមអញ្ចើញលោក វ៉ុនប៊ុន លក្ម្សី ហៅ សកល (អតីតសង្សារ) អញ្ញើញចេញមុខដោះស្រាយលុយបំណុល ចំនួន 80000ជាងដុល្លារ កុំស្ងាត់បាត់ឈឹងចឹង ហើយ និងបានយក Ipad Air និង iPhone 12pro max របស់នាងខ្ញុំទៅដែល។
នាងបញ្ជាក់ថា សូមចេញមុខយកមកអោយខ្ញុំវិញ ខ្ញុំទុកពេលឲ្យយូរ មែនទែន ដោយបុគ្គលម្នាក់នេះ មិនមានដំណោះស្រាយ ហើយបានគេចខ្លួន ខ្ញុំមិនចង់បង្ហោះជាសាធារណ:ទេ តែវាអស់កំណត់ហើយ ។

យ៉ាងណាពាក់ព័ន្ធបញ្ហាខាងលើនេះគេនៅមិនទាន់ដឹងច្បាស់ទេថា រឿងរ៉ាវដែល អៀ ម៉េងលិ បានបង្ហោះនេះជារឿងពិតឬយ៉ាងណា ក្នុងពេលដែលមហាជនកំពុងរងចាំមើលការឆ្លើយតបពីអតីតសង្សាររបស់នាង។
ជាការកត់សម្គាល់តារាសម្តែង និងបង្ហាញម៉ូត អៀ ម៉េងលិ បានប្រកាសចែកផ្លូវគ្នាជាមួយអតីតសង្សារវ័យក្មេង ក្រោយពីអ្នកទាំងពីរបានភ្ជាប់ទំនាក់ទំនងស្នេហ៍ជាមួយគ្នាប្រមាណជា៥ឆ្នាំ។

ការបែកគ្នានេះត្រូវតារារូបនេះបង្ហោះសារជាសាធារណៈនៅលើបណ្តាញសង្គមកាលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ថា «នាងខ្ញុំសុំប្រកាសជាសាធារណៈថា នាងខ្ញុំជាមួយបុរសមួយនេះបានបែកគ្នាហើយ អ៊ីចឹងសុំបងប្អូនដែលជួបនាងខ្ញុំនៅខាងក្រៅទាំងអស់ សូមកុំសួរអំពីបុរសនេះពីនាងខ្ញុំទៀត ព្រោះមិនចង់ឮ សូម្បីតែឈ្មោះ ហើយបងៗទាំងអស់គ្នា កុំថាឲ្យនាងខ្ញុំថា បែកគ្នាក៏ប្រកាសដែរ ព្រោះស្រលាញ់គ្នាក៏ផុសជាសាធារណៈឲ្យបងប្អូនដឹង អ៊ីចឹងបែកគ្នាក៏ផុសជាសាធារណៈឲ្យប្អូនដឹង ៥ឆ្នាំត្រូវបានបញ្ចប់។ ខ្ញុំជាមួយម្នាក់នេះ គឺមិនអាចទៅរួចទេ លើកនេះគឺបញ្ចប់ពិតមែន ហើយក៏មិនឈ្លោះគ្នាដែរ គឺបញ្ចប់តែម្ដង។

យ៉ាងណា ក្រោយប្រកាសបែកបាក់ពីសង្សារចាស់នេះមក អៀ ម៉េងលិ កំពុងត្រូវបានគេសង្ស័យថា នាងកំពុងកសាងទំនាក់ទំនងជាមួយគូស្នេហ៍ថ្មីវ័យក្មេងម្នាក់ទៀតហើយ បន្ទាប់ពីគេបានឃើញនាងបង្ហាញរូបភាពស្និទ្ធស្នាលជាមួយបុរសប្លែកមុខម្នាក់នៅលើបណ្តាញសង្គមកាលពីពេលថ្មីៗនេះ៕ រក្សាសិទ្ធិដោយ ៖ សំណាងsv

×